រមណីយដ្ឋាន​កៀនស្វាយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចូល​លេង​កម្សាន្ត​ក្នុង​អំឡុង​ពិធីបុណ្យ​អុំទូក​

2021/11/20 07:44:31 pm        647

ភ្នំពេញ៖ ក្នុង​អំឡុង​ថ្ងៃ​ឈប់​សម្រាក​បុណ្យអុំទូក​នេះ រមណីយដ្ឋាន​កៀនស្វាយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាច្រើន ​ចូល​ទស្សនា​កម្សាន្ត​លំហែ​កាយ ខណៈ​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ណែនស្ដីពី​ការកំណត់​តម្លៃ​សេវា​ម្ហូបអាហារ ភ្ជាប់​ជាមួយ​ការអនុវត្ត​វិធាន​អនាម័យ​សុខាភិបាល ៣​កុំ ៣​ការពារ​។​

​បើ​តាម​លោកស្រី វ៉ែន សុខលី អ្នក​ផ្តល់​សេវា​ផ្ទះ​ទឹក និង​អាហារ​នៅ​ក្នុង​រមណីយដ្ឋាន​កៀនស្វាយបាន​ថ្លែងប្រាប់ BTV នៅ​ព្រឹក​ថ្ងៃ​ទី​២០ ​ខែ​វិច្ឆិកា​នេះ​ថា ក្នុង​អំឡុង​ថ្ងៃ​ឈប់​សម្រាក​បុណ្យអុំទូក​ ៣​ថ្ងៃនេះ រមណីយដ្ឋាន​កៀនស្វាយ​ក្រៅមាន​ល​ភ្ញៀវ​ទេសចរ​ជិត​ឆ្ងាយ​មក​ទស្សនា​ជាច្រើន ហើយ​ភ្ញៀវ​ដែល​មក​ទទួល​សេវា​អង្គុយ​កម្សាន្ត​តាម​កញ្ចុះ ភាគច្រើន​គឺ​មាន​ចាប់ពី​ម៉ោង​ ១២​ថ្ងៃត្រង់​រហូតដល់​ពេល​ល្ងាច​។​ ​លោកស្រី បន្តថា ដោយសារ​បណ្តា​អាជីវករ​អ្នកលក់ដូរ និង​អ្នកផ្តល់​សេវា​នានា​នៅក្នុង​រមណីយដ្ឋាន​នេះ បានទទួល​ណែនាំ​ច្រើន​ពី​សំណាក់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ បានធ្វើអោយ​ការលក់ដូរ​នៅទីនេះគឺ​បានកំណត់​តំលៃ​ផ្តល់​សេវា​នៅ​កម្រិត​មួយ​ដូចៗ​គ្នា ដែលជា​ការរួមចំណែក​មួយ​ធ្វើអោយ​ភ្ញៀវ​មក​ទស្សនា​ច្រើន​នៅក្នុង​អំឡុងពេល​នេះដែរ​។​

​​បើ​តាម​ភ្ញៀវ​ដែល​បាន​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​ខាង​លើ​នេះ​បាន​ថ្លែង​ថា រមណីយដ្ឋាន​កៀនស្វាយ​បច្ចុប្បន្ន​បាន​ទទួល​ការអភិវឌ្ឍន៍ និង​មានការ​កែប្រែ​ច្រើន ជាពិសេសការកំណត់​តំលៃ​សេវា និង​ការ​មាន​បរិស្ថាន​ស្អាត​ទាក់ទាញ​។​ ​បើ​តាម​លោក មាន ណាត ប្រធាន​ក្រុមប្រឹក្សា​ភូមិធំ​ស្រុក​កៀនស្វាយ​បាន​ថ្លែង​ថា ក្នុង​រយៈពេល​ ២​ថ្ងៃនៃ​ថ្ងៃ​ឈប់សម្រាក​បុណ្យអុំទូក​នេះ មាន​ភ្ញៀវ​ទេសចរ​ឆ្ងាយ​ជិត​មក​ទស្សនា​កម្សាន្ត​កើន​រហូតដល់​ជាង ៣​ម៉ឺន​នាក់​។ ក្នុង​រយៈពេល​ ២​ថ្ងៃ​មកនេះ អាជ្ញាធរ​បាន​រៀបចំ​កា​រ​ប្រណាំង​ទូក​នៅ​លើ​ទឹក​ស្ទឹង​កោះ​ប្រាក់ ដែល​ទទួល​បាន​ភ្ញៀវ​មក​ទស្សនា​ច្រើន ហើយ​ភ្ញៀវ​ក៏បាន​បន្ត​ទៅ​កម្សាន្ត​លំហែ​កាយ​នៅ​រមណីយដ្ឋាន​កៀនស្វាយ​ក្រៅ​។​ ​លោក មាន ណាត បន្ត​ថា គ្រប់​គោលដៅ​ដែល​ភ្ញៀវ​ទៅ​កម្សាន្ត​ច្រើន​នោះ គឺ​អាជ្ញាធរ​បាន​ណែនាំ​អោយ​អាជីវករ និង​អ្នក​ផ្តល់​សេវាកម្ម​ផ្សេងៗទាំងអស់​រួមគ្នា​គិត​គូ​តំលៃ​សេវា​កុំ​អោយ​ថ្លៃ​ពេក និង​ត្រូវ​រួមគ្នា​អនុវត្ត​វិធាន​អនាម័យ ​៣​កុំ ​៣​ការពារ​អោយ​បាន​ល្អ​ប្រសើរ​ចៀសវាង​ការ​ឆ្លង​មេរោគ​កូ​វីដ​១៩៕

​​អត្ថបទ៖ ស៊ុម សុខ​ជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm