ពលរដ្ឋអាល្លឺម៉ង់ ចេញទៅបោះឆ្នោត ខណៈក្រុមអភិរក្សនិយមអាចនឹងទទួលបានជ័យជម្នះ

2025/02/23 09:19:51 pm        67

ប្រជាជនអាល្លឺម៉ង់ កំពុងចេញទៅបោះឆ្នោតនៅក្នុងការបោះឆ្នោតថ្នាក់ជាតិមួយនៅថ្ងៃអាទិត្យ (២៣ កុម្ភៈ) នេះ ដែលត្រូវបានគេរំពឹងថានឹងមើលឃើញក្រុមអភិរក្សនិយមរបស់លោក Friedrich Merz ទទួលបានអំណាចឡើងវិញ ហើយបក្សស្តាំនិយមជ្រុល ជម្រើសថ្មីសម្រាប់អាល្លឺម៉ង់ (AfD) ទទួលបានលទ្ធផលល្អបំផុតដែលមិនធ្លាប់មាន ខណៈប្រទេសមហាអំណាចសេដ្ឋកិច្ចអឺរ៉ុបដែលកំពុងរងគ្រោះមួយនេះ មានទំនោរទៅខាងស្ដាំនិយម។

ប្លុកអភិរក្សនិយម CDU/CSU របស់លោក Merz បាននាំមុខក្នុងការស្ទង់មតិយ៉ាងជាប់លាប់ ប៉ុន្តែទំនងជាមិនឈ្នះសំឡេងភាគច្រើនដាច់ទេ ព្រោះតែទិដ្ឋភាពនយោបាយដ៏បែកបាក់របស់អាល្លឺម៉ង់ ដោយបង្ខំឱ្យសភាត្រូវការរកសំឡេងដៃគូចម្រុះ។

ការចរចាក្រុមចម្រុះទាំងនោះត្រូវបានគេរំពឹងថានឹងលំបាកខ្លាំង បន្ទាប់ពីយុទ្ធនាការមួយដែលលាតត្រដាងការខ្វែងគំនិតយ៉ាងជ្រៅ ជុំវិញអន្តោប្រវេសន៍ និងរបៀបដោះស្រាយជាមួយក្រុមស្ដាំនិយមជ្រុល AfD នៅក្នុងប្រទេសមួយដែលនយោបាយស្តាំនិយមជ្រុលនាំមកនូវការមាក់ងាយយ៉ាងខ្លាំង ដោយសារតែអតីតកាលរបស់របបណាហ្ស៊ី។

ការបោះឆ្នោតបើកនៅម៉ោង ៨ព្រឹក និងបិទនៅម៉ោង ៦ល្ងាច (ម៉ោងក្នុងស្រុក) ថ្ងៃអាទិត្យនេះ ហើយលទ្ធផលផ្លូវការចុងក្រោយត្រូវបានរំពឹងទុកនៅព្រឹកថ្ងៃចន្ទ ២៤ កុម្ភៈ ស្អែកនេះ។ បេក្ខជន ៤នាក់កំពុងឈរឈ្មោះជាមេដឹកនាំបន្ទាប់របស់អាល្លឺម៉ង់។ 

យ៉ាងហោចណាស់ពលរដ្ឋ ៥៩,២លាននាក់ ក្នុងចំណោមប្រជាជនសរុប ៨៤លាននាក់ មានសិទ្ធិបោះឆ្នោតជ្រើសរើស ប៊ុនដេស្ថេក (Bundestag) ថ្មី ឬហៅថាសភាជាន់ទាប។ បន្ទាប់មក សភា Bundestag ដែលមានសមាជិក ៦៣០អាសនៈនេះ នឹងជ្រើសរើសអធិការបតីបន្ទាប់ ដែលមានឋានៈស្មើនឹងនាយករដ្ឋមន្ត្រីរបស់អាល្លឺម៉ង់៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        8
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        8
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់

2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm