ក្រុមបាតុករតវ៉ាប្រឆាំងប្រាក់អឺរ៉ូនៅប៊ុលហ្គារី ព្យាយាមសម្រុកចូលអគារបេសកកម្មរបស់ EU

2025/02/23 09:49:58 pm        114

អ្នកគាំទ្រជាច្រើនពាន់នាក់នៃគណបក្ស Revival ជាតិនិយមជ្រុលរបស់ប្រទេសប៊ុលហ្គារី បានប៉ះទង្គិចយ៉ាងហិង្សាជាមួយនគរបាល កាលពីថ្ងៃសៅរ៍ (២២ កុម្ភៈ) ខណៈពេលកំពុងព្យាយាមសម្រុកចូលអគារបេសកកម្មសហភាពអឺរ៉ុប អំឡុងពេលតវ៉ាប្រឆាំងនឹងផែនការរបស់ប្រទេសនេះក្នុងការអនុម័តប្រាក់អឺរ៉ូនៅឆ្នាំក្រោយ។

ក្រុមបាតុករស្រែកថា "លាលែងពីតំណែង" និង "ឆ្លើយថាទេចំពោះប្រាក់អឺរ៉ូ" បានគប់ថ្នាំលាបពណ៌ក្រហម ផាវកាំជ្រួច និងគ្រាប់បែកសាំង ដាក់អគារសហភាពអឺរ៉ុប ក្នុងរដ្ឋធានីសូហ្វ៊ីនគរបាលបណ្តេញពួកគេចេញ។

មន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយបន្ទាប់ពីការតវ៉ានេះថា នគរបាលប្រហែល ១០នាក់បានរងរបួសស្រាល ហើយមនុស្សប្រហែល ៦នាក់ត្រូវបានឃុំខ្លួន។ រដ្ឋាភិបាលបានថ្កោលទោសការវាយប្រហារលើអគាររបស់សហភាពអឺរ៉ុប ដោយនិយាយថា ការវាយប្រហារបែបនេះ "មិនអាចទទួលយកបានទេ និងផ្ទុយនឹងគោលការណ៍នីតិរដ្ឋ"។

ការតវ៉ាបានចាប់ផ្តើមនៅពីមុខធនាគារកណ្តាលរបស់ប្រទេសសហភាពអឺរ៉ុបមួយនេះ ដោយក្រុមអ្នកតវ៉ាបានដុតរូបមន្ត្រីជាន់ខ្ពស់ និងប្រធានធនាគារកណ្តាលរបស់អឺរ៉ុប។ អ្នកខ្លះគ្រវីទង់ជាតិប៊ុលហ្គារី សហភាពសូវៀត ឬអាល្លឺម៉ង់ខាងកើត ខណៈអ្នកផ្សេងទៀតកាន់បដាដែលសរសេរថា "យើងមិនចង់បានប្រាក់អឺរ៉ូទេ"៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        31
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        105
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm