បាល់ទាត់ពានរង្វាន់ខេត្តស្វាយរៀង២០២៥ ៖ ថន តារាពេជ្រ ទាត់បញ្ចូលទី១៥​គ្រាប់តែ​ឯង​​ឱ្យក្រុម ក្នុងសប្តាហ៍ទី១

2025/02/24 06:04:09 pm        553

កីឡាករថន តារាពេជ្រ ក្លាយ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជា​ង​គេ​ក្នុង​ការ​ប្រកួត​បាល់ទា​ត់ពា​ន​រង្វាន់​ខេត្ត​ស្វាយរៀងក្នុងសប្តាហ៍ទី១ ហើយជួយឱ្យម្ចាស់​ជើង​ឯកស្នង​ការ​នគរបាល​ខេត្ត​ស្វាយរៀ​ង​ឈ្នះ​ក្រុម​បាល់​ទាត់ក្របីព្រៃកោះក្បាន ១៨ទល់នឹង២ ពូល (ក) ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុង​នោះ​តារាពេជ្រ ទាត់បញ្ចូលទីតែម្នាក់ឯង១៥គ្រាប់ ចំណែក​បី​គ្រាប់ទៀត​ធ្វើ​បាន​សម្រេច​ដោយ​កីឡាករ​ យិន ម៉ានុន ទ្រឿង ឆានឆាត និងកីឡាករភោគ សីហា។ 

ក្នុងពូលជាមួយគ្នានេះដែរក្រុមកាំភ្លើងធំឈ្នះភូមិហ៊ីង ១៤ទល់នឹង០ ក្នុងនោះកីឡាករ សុខ គារ៉ា រកបាន៧គ្រាប់តែឯង។

ការប្រកួតក្នុងពូល (ខ) ក្រុមបាល់ទាត់ ធីមយើង ឈ្នះក្រុមបាល់ទាត់ភូមិកណ្ដាលខាងលិច ២ទល់នឹង១និងក្រុមបាល់ទាត់ឆ្មាបុងបុង ចាញ់សសយក ស្រុកកំពង់រោទិ៍ ០ទល់នឹង៤។

ចំណែកការប្រកួតក្នុងពូល (គ) វិញក្រុមបាល់ទាត់យុវជនព្រះខ័នរាជស្វាយរៀងអាយុក្រោម១៨ឆ្នាំ ឈ្នះក្រុមគោព្រៃភូមិស្វាយធំ ៥ទល់នឹង០។ កីឡាករ នៅ សុភត្រា និងកីឡាករខឿន កៀងវិរៈបុត្រ រកបានពីរគ្រាប់ម្នាក់រៀងៗខ្លួនឱ្យក្រុម ឯកីឡាករ មាឃ ជារក្សា ធ្វើបានសម្រេចមួយគ្រាប់ដែរ។ ក្នុងពូលជាមួយគ្នានេះ ក្រុមយុវជនចុងព្រែកស្មើសសយក ស្រុករមាសហែក ១ទល់នឹង១។

សប្តាហ៍ទី២ ថ្ងៃទី៨ និងទី៩ ខែមីនា ពូល (ឃ) ក្រុមសាកលស្វាយរៀង ប្រកួតជាមួយពពែតអេហ្វស៊ី និងយុវជនសាមគ្គី ជួបយូណាយធីតសេហ្ស ពូល (ង) សសយក ស្រុកចន្ទ្រា ប្រកួតនឹងយុវជនគគីសោម និងសាមគ្គីកីឡា ប្រកួតជាមួយស្វាយទាបអេហ្វស៊ី ឯពូល (ច) លីងគួយអេហ្វស៊ី ប្រកួតជាមួយបក្សីស្វាយរៀង និងក្រុមបាល់ទាត់សំរោងចេកអេហ្វស៊ី ជួបខ្ញីចាស់ជីភូ។

ការប្រកួតនេះធ្វើឡើងនៅវិទ្យាល័យស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង៕

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        94
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        107
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm