រថក្រោះរំកិលចូលក្រុង Jenin ខណៈនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប្តេជ្ញាប្រយុទ្ធតាមគ្រប់មធ្យោបាយទាំងអស់

2025/02/24 07:28:35 pm        124

អ៊ីស្រាអែល បានដាក់ពង្រាយរថក្រោះជាច្រើនគ្រឿងទៅកាន់ផ្នែកខាងជើងតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ជាការដាក់ពង្រាយរថក្រោះលើកដំបូងទៅកាន់តំបន់នេះ ក្នុងរយៈពេលជាង២០ឆ្នាំ កន្លងទៅ។

នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីការពារជាតិ លោក Israel Katz បាននិយាយថា លោកបានបញ្ជាឱ្យកងកម្លាំងយោធាពង្រីកប្រតិបត្តិការនៅក្នុងជំរំជនភៀសខ្លួនប៉ាឡេស្ទីននៅក្រុង Jenin, Tulkarem និងក្រុង Nur al-Shams នៅភាគខាងជើងតំបន់ West Bank ដើម្បីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមសកម្មប្រយុទ្ធ។ លោកនិយាយថា ប្រជាជនប៉ាឡេស្ទីន ៤០.០០០នាក់ បានចាកចេញពីជំរំ។

សេចក្តីថ្លែងការណ៍យោធាបាននិយាយបន្ថែមថា រថក្រោះនឹងត្រូវដាក់ពង្រាយទៅកាន់ក្រុង Jenin ជាផ្នែកមួយនៃការវាយលុក។ នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានបញ្ជាដល់យោធាឱ្យធ្វើប្រតិបត្តិការ «ខ្លាំងក្លា» នៅតំបន់ West Bank បន្ទាប់ពីការបំផ្ទុះរថយន្តក្រុងនៅជិតទីក្រុង Tel Aviv កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ជាអ្វីដែលខុទ្ធការល័យរបស់លោក Netanyahu បានចាត់ទុកថា ជាការប៉ុនប៉ងវាយប្រហារទ្រង់ទ្រាយធំ ប៉ុន្តែគ្មានអ្នកស្លាប់ឬរងរបួស ត្រូវបានគេរាយការណ៍នោះទេ។

យោធារបស់អ៊ីស្រាអែល បាននិងកំពុងធ្វើប្រតិបត្តិការយោធាទ្រង់ទ្រាយធំនៅតំបន់ West Bank ក្នុងរយៈពេលមួយខែកន្លងទៅនេះ ដែលខ្លួននិយាយថាកំពុងកំណត់គោលដៅលើក្រុមសកម្មប្រយុទ្ធ។

ប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ ត្រូវបានបង្ខំឱ្យចាកចេញពីលំនៅឋានរបស់ពួកគេនៅក្នុងជំរំជនភៀសខ្លួន តំបន់West Bank ខណៈលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ត្រូវបានបំផ្លាញ។

អត្ថបទដែលទាក់ទង

អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        9
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        31
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ

2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm