អ្នកទេសចរជាង១១ម៉ឺននាក់ ទៅកំសាន្ដនៅខេត្ដសៀមរាប

2021/11/21 04:51:38 pm        863

សៀមរាប ៖ ភ្ញៀវទេសចរជាតិ និងអន្ដរជាតិប្រមាណជាង១១ម៉ឺននាក់ បាន​ទៅ​ដើរកម្សាន្ត​នៅ​តាមរមណីយ​ដ្ឋាននានា ក្នុងខេត្តសៀមរាបក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ ខេត្ដសៀមរាប បានឱ្យដឹងតាមប្រព័ន្ធតេឡេក្រាម​នៅ​យប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា​ ក្នុងរយៈពេល៣ថ្ងៃមកនេះ អ្នកទេសចរទៅកំសាន្ដ​នៅ​ខេត្ដសៀមរាប ជាង១១ម៉ឺននាក់ក្នុងនោះ ​ភ្ញៀវជាតិមានចំនួនប្រមាណ ​១១៧.០០០ នាក់ ដែល​ភ្ញៀវទេសចរមកពីតាមបណ្តាខេត្តមានចំនួនប្រមាណ ៧០-៨០% ហើយមានប្រមាណជា ៨០,០០០ ទៅ៩០,០០០ នាក់ ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារ។

តំបន់ទេសចរណ៍ដែលទទួលបានទេសចរច្រើន រួមមាន រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ៧៩,០០០ នាក់ រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួប្រមាណ ១២,៧០០ នាក់ សហគមន៍​ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗ មានចំនួនប្រមាណ ២៥,៣០០ នាក់។

ជាមួយគ្នានោះ ​ភ្ញៀវទេសចរបរទេស​ដែលស្នាក់នៅក្នុងប្រទេសកម្ពុជា​ទៅដើរកំសាន្ដ​នៅ​ខេត្ដសៀមរាប​មាន​ចំនួន ១,១៤៦ នាក់ផងដែរ។

របាយការណ៍ដដែល បានបញ្ជាក់ថា នៅថ្ងៃដំបូងនៃព្រះរាជពិធីបុណ្យ នាថ្ងៃទី១៨ខែវិច្ឆិកា​មាន​អ្នក​ទេសចរទៅកំសាន្ដ​មានចំនួនជាង១ម៉ឺន៥ពាន់នាក់ (១៥,២៦០ នាក់) ក្នុងនោះ​ភ្ញៀវអន្ដរជាតិ​ចំនួន២៦០នាក់ ។ នៅថ្ងៃទី១៩ ខែវិច្ឆិកា មានអ្នកទេសចរជាង៤ម៉ឺននាក់ និងភ្ញៀវបរទេសជាង៧រយនាក់ និងនៅថ្ងៃទី២០ ខែវិច្ឆិកានេះមានចំនួនជាង ៥ម៉ឺននាក់ (៥៥.១៨៤នាក់) និងភ្ញៀវអន្ដរជាតិមានចំនួនជាង១ពាន់នាក់ ( ១៨៤ នាក់)។សរុបរយៈពេល០៣ថ្ងៃនេះ ចំនួនប្រមាណ ១១៨,១៤៦ នាក់ ខណៈដែលភ្ញៀវអន្ដរជាតិស្នាក់​នៅ​កម្ពុជា​មានចំនួន១១៤៦នាក់។

គួរកត់សម្គាល់ថា ភ្ញៀវទេសចរជាតិ និងអន្ដរជាតិសម្រុកទៅទស្សនាខេត្ដសៀមរាបអង្គរនេះ ក្រោយពេលដែលរាជរដ្ឋាភិបាលបានសម្រេចប្រកាសបើកទេសចរណ៍ឡើងវិញ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ការបើកទេសចរណ៍ចូលមកប្រទេសកម្ពុជានេះ ចំពោះភ្ញៀវទេសចរ​អន្ដរជាតិ ​និងអ្នក​ដំណើរដែល​បាន​ចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ១៩ ពេញលេញ៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm