ក្រសួងអប់រំ ប្រកាសបើកសាលាឌីជីថល ដើម្បីជំរុញសិស្សដើរទាន់បច្ចេកវិទ្យា AI

2025/02/24 08:14:56 pm        99

នៅថ្ងៃទី២៤ ខែកុម្ភៈនេះ ក្រសួងអប់រំយុវជន និងកីឡា បានបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា ហើយ​តាមរយៈការបើកសន្និបាតនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំយុវជន និងកីឡា ក៏បានប្រកាសប្រើប្រាស់ផងដែរ នូវសាលាឌីជីថលកម្ពុជា ដើម្បីជំ​រុញ​សិស្ស​ចេះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតAI។

ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារុន ថ្លែងថា នៅក្នុងដំណើរការបើកសាលាឌីជីថលកម្ពុជា ដែលនឹ​ង​ប្រើប្រាស់ប្រព័ន្ធបញ្ញាសិប្បនិម្មិត AI គឺមានគោលដៅ​ជំរុញ​បង្ហាត់​បង្រៀន​ប្រព័ន្ធ​បច្ចេក​វិទ្យា​AI តាមសាលារៀន និងជួយឲ្យសិស្សានុសិស្ស ជាពិសេសយុវជន​ជំនាន់​ថ្មី​អាច​ទទួល​បាន​នូវ​ចំណេះ​ដឹង​ថ្មីៗទាន់ពេលវេលា ហើយអាចឈានទៅរកលើកកម្ពស់គុណភាពអប់រំ ឲ្យដើរទាន់​និន្នាការ​សកល នៃការរីកចម្រើនបច្ចេកវិទ្យាAI។

ឯកឧត្តម បន្តថា បច្ចុប្បន្នក្រសួងក៏កំពុងជួបបញ្ហាប្រឈម ងជួបបញ្ហាការកង្វះបន្ទប់សិក្សា និង​កង្វះ​គ្រូ​បង្រៀនលើកផ្នែកAI នៅតាមសាលាឌីជីថលកម្ពុជា ហើយក្រសួង​ក៏​កំពុង​ខិតខំ​ពន្លឿន​ការ​ដោះ​ស្រាយ និងប្រើប្រាស់AI ក្នុងប្រព័ន្ធអប់រំ  នឹងជួយកែលំអរប្រព័ន្ធអប់រំនៅកម្ពុជា ដើម្បី​យុវជន​កម្ពុជា​ ទទួលបាននូវបំណិនឌីជីថល និងAI ដោយគ្រាន់តែប្រើប្រាស់ទូរសព្ទដៃ ដើម្បីធ្វើការសិក្សា ហើយ​កាត់​បន្ថយការវិនិយោគលើហិរត្ថារចនាសម្ព័ន្ធរឹងដែលមានតម្លៃខ្ពស់។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារុន ថ្លែងថា នៅឆ្នាំ២០២៤ និងឆ្នាំ២០២៥នេះ ទូទាំង​ប្រទេស មានសាលារៀនចំនួន១៩៥៩១សាលា ក្នុងនោះសាលារៀនសាធារណៈមានចំនួន ១៣៩៤៨​សាលា និងសាលារៀនឯកជន មាន២២៩៥សាលា និងសាលា​មត្តេយ​សហគមន៍​មាន​ចំនួន​៣៣៤៨កន្លែង ដោយឡែកគ្រឹះស្ថានឧត្តមសិក្សាមានចំនួណ១៩៤កន្លែង ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សាសាធារណៈមានចំនួន៧៩កន្លែង និងមានសិស្ស និស្សិ​ត​កំពុង​សិក្សា​សរុប​មាន​ចំនួនជាង៤លាន១៧ម៉ឺននាក់។

សម្រាប់ការងារលើកកម្ពស់អប់រំឌីជីថលវិញ ក្រសួងអប់រំ ក៏បានអភិវឌ្ឍ​សមត្ថ​ភាព​វិជ្ជា​ជីវៈ​តាម​រយៈ​ការ​បង្កើតវគ្គសិក្សា ហើយរហូតមក​ដល់​បច្ចុប្បន្ន​មាន​អ្នក​ប្រើ​ប្រាស់​ថ្នា​ល​សាលា​ឌីជីថល​ចំនួន​ជាង​៩៦០០០នាក់ និងមានសាលារៀនចំនួន៤៨៥សាលា និងមានអ្នក​ប្រើ​ប្រាស់​កម្ម​វិធី​ត្រីវិ​ស័យ​ចំនួន​ជាង​១២ម៉ឺនគណនី។

សូមបញ្ជាក់ថា សន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២៤ និងលើកទិស​ដៅ​បន្ត​ឆ្នាំ​២០២៥ នឹងប្រារព្វរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈនេះ ក្រោម​ប្រធាន​បទ អភិវឌ្ឍមូលធនមនុស្សឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        190
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        161
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm