បច្ចុប្បន្ន ក្រសួងអប់រំ​អនុវត្ត​កម្ម​វិធី​ផ្តល់​អាហារ​តាម​សាលា​រៀន​គោលដៅ​បាន​ចំនួន ១១១៤​សាលារៀន

2025/02/24 08:40:50 pm        79

នៅថ្ងៃទី២៤ ខែកុម្ភៈនេះ ក្រសួងអប់រំយុវជន និងកីឡា បានបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា តាម​រយៈការបើកសន្និបាតនេះ បានឲ្យដឹងថា មកដល់បច្ចុប្បន្ន​ក្រសួង​អប់រំ​បាន​និង​កំពុង​អនុវត្ត​កម្ម​វិធី​ផ្តល់​អាហារជូនសិស្សរៀនតាមសាលារៀនបានចំនួន១១១៤សាលា នៅក្នុងចំណោម​សាលា​រៀន​ទូទាំង​ប្រទេសសរុបប្រមាណ១៩៥៩១សាលា។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ថ្លែងថា ក្នុង​ដំណើរ​ការ​អនុវត្តអនុវត្តគោលនយោបាយជាតិស្តីពី ការផ្តល់អាហារតាមសាលារៀន ឆ្នាំ២០២៤-២០៣៥ ហើយបើគិតចាប់ពីឆ្នាំ ២០១៩ រហូតមកដល់ឆ្នាំ២០២៤នេះ ក្រសួង​អប់រំ​បាន​អនុវត្ត​កម្ម​វិធី​ផ្តល់​អាហារតាមសាលារៀនគោលដៅសរុបចំនួន ១,១១៤សាលា ក្នុងខេត្តចំនួន១០ និង​មាន​សិស្សទទួលផលប្រមាណ ៣០ម៉ឺននាក់។

ឯកឧត្តម បន្តថា នៅក្នុងឆ្នាំ ២០២៤ ក្រសួងអប់រំ យុវជន និងកីឡាបាន​នឹង​កំពុង​អនុវត្ត​កម្ម​វិធី​ផ្តល់​អាហារ​តាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ នៅតាមសាលា​រៀន​គោល​ដៅ​ចំនួន​ ៥៥៣សាលា ក្នុងខេត្តចំនួន ១០ ហើយក៏មានមានសិស្សទទួលផលចំនួនជាង ១៥ម៉ឺន​នាក់​ទៀត​ដែរបានទទួលអាហារហូបក្នុងអំឡុងពេលកំពុងសិក្សា។

ទន្ទឹម​នឹង​នេះដែរ ក្រសួងបានចេញសេចក្ដីណែនាំស្ដីពី ការហាមឃាត់ការទទួលទាន ការ​ចែក​ចាយ​ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទនៅក្នុង និង​ជុំវិញជាប់បរិវេណគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន និងគ្រឹះស្ថានអប់រំ  បច្ចេក​ទេស។

ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បន្តថា ក្រសួងបាន​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​ក្រីក្រ សិស្សពូកែ និងសិស្សមានពិការភាពនៅបឋមសិក្សាចំនួន ជិត១៥ម៉ឺននាក់ មធ្យម​សិក្សា​បឋម​ភូមិចំ​នួនជាតិ ១០ម៉ឺននាក់នាក់ មធ្យមសិក្សាទុតិយ​ភូមិ​ចំនួន​ជាង​១​ម៉ឺន​នាក់​និង​នៅ​កម្រិត​អប់រំ​ពិសេសចំនួន ១.០៩០នាក់ផងដែរ៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        164
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        142
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm