បុណ្យអុំទូក៣ថ្ងៃឆ្នាំនេះ ទេសចរដើរកម្សាន្តមាន៩១ម៉ឺននាក់កើន៥៤% ធៀបបុណ្យអុំទូកឆ្នាំ២០២០

2021/11/21 05:13:02 pm        865

ភ្នំពេញ ៖ តាមស្ថិតិរបស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងឱកាសថ្ងៃឈប់រយៈពល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ភ្ញៀវទេសចរជាតិអន្តរជាតិដែលមានស្រាប់នៅក្នុងស្រុក បានចេញដើរកម្សាន្ត សរុប៩១ម៉ឺននាក់កើនឡើងជាង៥៤% បើប្រៀបធៀបរយៈពេល៣ថ្ងៃដូចគ្នា កាលពីឆ្នាំ២០២០កន្លងទៅ។

បើតាមឯកឧត្តម ជុក ជំនោរ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងប្រាប់BTV នៅថ្ងៃទី២១ ខែវិច្ឆិកានេះថា ក្នុងរយៈពេល៣ថ្ងៃ នៃថ្ងៃឈប់សំរាកព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២១នេះ ភ្ញៀវទេសចរចេញដើរទៅលេងកម្សាន្តពីគោលដៅទេសចរណ៍សំខាន់ៗ នៅតាមបណ្តារាជធានីខេត្ត មួយទៅរាជធានីខេត្តមួយទៀតនៅទូទាំងប្រទេស មានចំនួនសរុបជាង៩១ម៉ឺន១៥០នាក់ ក្នុងនោះ​ភ្ញៀវចេញដើរនៅថ្ងៃទី១ មានជាង១៣ម៉ឺន២០០០នាក់ ថ្ងៃទី២ចេញដើរកម្សាន្តមានជិត៣៣ម៉ឺន៣០០០នាក់ កើនឡើងជាង ១៥២%ធៀបនឹងថ្ងៃទី១ ដោយឡែកថ្ងៃទី៣ ភ្ញៀវបន្តចេញដើរកម្សាន្តមានជិត៤៤ម៉ឺន៥០០០នាក់ កើនឡើង ៣៣.៧៦% ធៀបនឹងថ្ងៃទី២ ហើយបើធៀបថ្ងៃទី១គឺកើនឡើងប្រមាណ ២៣៧.២៨%។

ឯកឧត្តម ជុក ជំនោរ បន្តថា នៅក្នុងចំណោម៩១ម៉ឺននាក់នោះ ក៏មានការកើនឡើងប្រមាណ​ជិត​៣៧% ផងដែរ​បើធៀបនឹងថ្ងៃឈប់សំរាក៣ថ្ងៃបុណ្យភ្ជុំបិណ្ឌកាលពីដើមខែតុលាឆ្នាំ២០២១។

ឯកឧត្តម ជុក ជំនោរ ​បន្តថា គោលដៅទេសចរណ៍សំខាន់ៗក្នុងរយៈពេល៣ថ្ងៃ ដែលមាន​ភ្ញៀវទៅ​កម្សាន្តច្រើនជាងគេទី១ រាជធានីភ្នំពេញ មានភ្ញៀវទៅកម្សាន្តមានប្រមាណជិត ២០ម៉ឺននាក់ ទី២ ខេត្តសៀមរាបមានជិត១២ម៉ឺននាក់ ទី៣ខេត្តព្រះសីហនុ មានជាង១១ម៉ឺននាក់ ទី៤ខេត្តកំពត មានជាង៨ម៉ឺននាក់ ទី៥កែបមានជិត៧ម៉ឺន៦០០០នាក់ ហើយខេត្តក្រៅពីនេះ ក៏បាន​ទាក់ទាញភ្ញៀវដើរកម្សាន្តច្រើនដែរ ​ជាពិសេសខេត្តពោធិ៍សាត់ ​បាត់ដំបង កំពង់ស្ពឺ មណ្ឌលគិរី កណ្តាល ​និងខេត្តរតគិរីជាដើម។

ឯកឧត្តម បន្តថា បន្ថែមលើនេះក៏មានពលរដ្ឋជាច្រើនទៀតផងដែរ បានចេញដើរកម្សាន្តមិន​ឆ្ងាយ​ពីគេហដ្ឋានរបស់គេ ដូចជាការទៅជួបជុំ​ញាំ​អាហារ​ជាក្រុមគ្រួសារនៅតាមភោជនីយដ្ឋាន ​គ្រែទឹក ក្ចុសនានាទៀត ​ពិសេសនៅមាត់ទន្លេព្រែកលាប ​បាក់ខែង និងរមណីយដ្ឋានគៀនស្វាយជាដើម។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ បានវាយតំលៃជារួមថា ឥរិយាបថ​ភ្ញៀវទេសចរ​ដែល​ចេញដើរ ក៏មានប្រែប្រួលខ្លះដែរធៀប​នឹងពេលកន្លងមក ក្នុងនោះពលរដ្ឋភាគច្រើន​បាន​ចេញ​ដើរ​ងាក​ទៅ​រកការប្រើប្រាស់សេវារបស់មូលដ្ឋាន​អាជីវកម្មទេសចរណ៍ ​មានដូច​ជាការស្នាក់នៅ​សណ្ឋាគារ​លំដាប់ផ្កាយ ​និងសណ្ឋាគារធម្មតា​ ផ្ទះសំណាក់ ​ដែលបានធ្វើឲ្យអត្រាកក់បន្ទប់​ស្នាក់នៅ​តាមខេត្តគោលដៅ​ទេសចរណ៍សំខាន់ៗ មាន​កំរិតខ្ពស់ ​និងការ​ចូល​ទទួល​ទានអាហារ​ដោយ​ផ្ទាល់​នៅតាមបណ្តាអាហារដ្ឋាន​ និងភោជនីយដ្ឋាន​ក៏មានការកើនឡើងដែរ ហើយមានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ​ដោយបានអនុវត្តវិធាន៣ កុំ៣ការពារ និងការអនុវត្តស្តង់ដា SOP​តាមមូលដ្ឋានអាជីវកម្ម​បាន​ល្អផងដែរ៕

អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        350
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        374
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        472

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm