និស្សិតបង់ក្លាដែស ដែលបានបណ្តេញអតីតនាយករដ្ឋមន្ត្រីចេញពីតំណែង គ្រោងនឹងបង្កើតគណបក្សនយោបាយ

2025/02/24 10:34:45 pm        104

ប្រភពពីរដែលអំពីវឌ្ឍនភាពនេះ បាននិយាយថា ក្រុមនិស្សិតបង់ក្លាដែស ដែលស្ថិតនៅជួរមុខនៃការតវ៉ាកាលពីឆ្នាំមុន ដែលបានទម្លាក់អតីតនាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina ចេញពីតំណែងនោះ គ្រោងនឹងបង្កើតគណបក្សនយោបាយមួយ ក្នុងសប្តាហ៍នេះ។  

ក្រុមនិស្សិតប្រឆាំងនឹងការរើសអើង (SAD) បានដឹកនាំការតវ៉ា ដែលបានចាប់ផ្តើមជាចលនាដឹកនាំដោយនិស្សិតប្រឆាំងនឹងកូតាការងារ ក្នុងវិស័យសាធារណៈ ប៉ុន្តែបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ទៅជាការបះបោរ  ទូទាំងប្រទេស ដែលបានបង្ខំឲ្យលោកស្រី Hasina ភៀសខ្លួន ទៅកាន់ប្រទេសឥណ្ឌា ខណៈដែលភាពចលាចល បានឈានដល់កម្រិតខ្ពស់បំផុត នៅដើមខែសីហា។

ប្រភពដែលសុំមិនបញ្ចេញឈ្មោះ ដោយសារពួកគេមិនត្រូវបានអនុញ្ញាតឲ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ បានអះអាងថា ក្រុមនិស្សិតនេះ កំពុងបញ្ចប់ផែនការរៀបចំបង្កើតគណបក្សថ្មីមួយ ក្នុងអំឡុងពេលព្រឹត្តិការណ៍មួយ ដែលទំនងជាធ្វើនៅថ្ងៃពុធ។

ប្រភពដដែលបាននិយាយថា លោក Nahid Islam ដែលជាមេដឹកនាំនិស្សិត និងជាទីប្រឹក្សារដ្ឋាភិបាល  បណ្តោះអាសន្ន ដែលទទួលបន្ទុកបង់ក្លាដែស បន្ទាប់ពីលោកស្រី Hasina ត្រូវបានបណ្តេញពីអំណាច ត្រូវបានគេរំពឹងថា នឹងដឹកនាំគណបក្សនេះ ជាប្រធាន។

លោក Islam គឺជាតួអង្គសំខាន់ក្នុងការតស៊ូមតិ ដើម្បីផលប្រយោជន៍និស្សិត នៅក្នុងរដ្ឋា   ភិបាលបណ្តោះអាសន្ន ដែលដឹកនាំដោយម្ចាស់ជ័យលាភីណូបែលលោក Muhammad Yunus ដែលបានគ្រប់គ្រងប្រទេសបង់ក្លាដែស តាំងពីខែសីហា ឆ្នាំ ២០២៤។ លោកត្រូវបានគេរំពឹងថា នឹងលាលែងពីតួនាទីបច្ចុប្បន្នរបស់លោក ដើម្បីផ្តោតលើការដឹកនាំគណបក្សនយោបាយថ្មីនេះ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        19
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        30
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm