សាកលវិទ្យាល័យកូរ៉េ កំពុងច្របូកច្របល់ ខណៈក្រុមគាំទ្រ និងប្រឆាំងលោក Yoon កាន់កាប់បរិវេណសាលា

2025/02/24 10:42:50 pm        46

ការប្រមូលផ្តុំគ្នាជាបន្តបន្ទាប់ ទាំងពីអ្នកគាំទ្រ និងប្រឆាំងការចោទប្រកាន់ទម្លាក់តំណែង លើប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានរីករាលដាលដល់បរិវេណសាកលវិទ្យាល័យ ដោយធ្វើឲ្យមានការបែកបាក់កាន់តែធ្ងន់ធ្ងរឡើងៗ ក្នុងចំណោមនិស្សិត និងបង្កើនការព្រួយបារម្ភ អំពីសន្តិសុខ ក្នុងបរិវេណសាលា។

កាលពីថ្ងៃទី២១ ខែកុម្ភៈ ការប្រមូលផ្តុំគ្នា ដើម្បីគាំទ្រ និងប្រឆាំងការចោទប្រកាន់ទម្លាក់តំណែងលើលោក Yoon ត្រូវបានធ្វើឡើង ក្នុងពេលដំណាលគ្នា នៅសាកលវិទ្យាល័យកូរ៉េ (Korea Universit) បន្ទាប់ពីមានការតវ៉ាមុននេះ នៅសកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) និងសាកលវិទ្យាល័យ Yonsei។ សាកលវិទ្យាល័យទាំងនោះត្រូវបានគេចាត់ទុកថា ជាស្ថាប័នអប់រំធំៗជាងគេទាំង៣ នៅក្នុងប្រទេសនេះ។

ការប្រមូលផ្តុំនេះ បានប្រែប្រួលយ៉ាងឆាប់រហ័ស ដោយសារតែពួកគេបានទាក់ទាញមិនត្រឹមតែនិស្សិតប៉ុណ្ណោះទេ ប៉ុន្តែក៏មានអ្នកពាក់ព័ន្ធខាងក្រៅផងដែរ ដោយក្នុងនោះរួមទាំងអ្នកបង្កើតមាតិកាតាមយូធូប (YouTuber) ស្ថាប័ននយោបាយ និងសមាជិករបស់គណបក្សស្ដាំនិយមជ្រុល។

ជាមួយគ្នានេះ អ្នកគាំទ្រ និងប្រឆាំងនឹងការចោទប្រកាន់ទម្លាក់តំណែងនេះ បានប៉ះទង្គិចគ្នាទាំងផ្នែករាងកាយ និងពាក្យសំដីផងដែរ ដែលនាំឲ្យរថយន្តសង្គ្រោះត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ។ យោងតាមការប៉ាន់ប្រមាណក្រៅផ្លូវការរបស់នគរបាល បាតុកម្មគាំទ្រការចោទប្រកាន់ បានទាក់ទាញអ្នកចូលរួមប្រហែល ១៦៥នាក់ ប៉ុន្តែមានតែប្រហែល ២០នាក់ប៉ុណ្ណោះ ជានិស្សិត។ ទន្ទឹមនឹងនេះ បាតុកម្មប្រឆាំង បានប្រមូលផ្តុំមនុស្សចំនួន ៣៤០នាក់ ដោយមាននិស្សិតតែ ២០នាក់ប៉ុណ្ណោះ។

បរិយាកាសតានតឹងនេះបានឆ្លុះបញ្ចាំងពីការប្រឈមមុខគ្នាដោយហិង្សាស្រដៀងគ្នា នៅសាកលវិទ្យាល័យជាតិសេអ៊ូល និងសាកលវិទ្យាល័យ Yonsei នៅក្នុងការប្រមូលផ្តុំគ្នាពីមុន ដោយជម្លោះពាក្យសំដី បានប្រែក្លាយទៅជាជម្លោះរាងកាយ ដែលបង្កឲ្យមានការព្រួយបារម្ភអំពីសុវត្ថិភាព ក្នុងបរិវេណសាលា។ ជាការឆ្លើយតប សាកលវិទ្យាល័យជាតិសេអ៊ូល បានប្រាប់ឲ្យដឹងថា ខ្លួនកំពុងពិចារណាស្នើឲ្យនគរបាលចាត់វិធានការ ដើម្បីបំបែកការប្រមូលផ្តុំគ្នា នាពេលខាងមុខ ប្រសិនចំនួនកើនឡើងជាលំដាប់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        63
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        93
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        81

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm