លោក Macron សង្ឃឹមប្រើទំនាក់ទំនងពិសេស ដើម្បីមានឥទ្ធិពលលើលោក Trump

2025/02/24 10:52:42 pm        63

នៅមុនដំណើរទស្សនកិច្ចរបស់លោក Emmanuel Macron ទៅកាន់ទីក្រុងវ៉ាស៊ីនតោន នាថ្ងៃចន្ទ (ទី២៤ ខែកុម្ភៈ) នេះ មន្រ្តីបារាំង បានប្រាប់ឲ្យដឹងថា ប្រធានាធិបតីបារាំងរូបនេះ នឹងប្រើប្រាស់ទំនាក់ទំនង «ពិសេស» របស់លោក ជាមួយលោក Donald Trump ដើម្បីធ្វើឲ្យមេដឹកនាំអាមេរិករូបនេះព្រមរួមបញ្ចូលអឺរ៉ុប នៅក្នុងការដោះស្រាយណាមួយនៃសង្រ្គាមអ៊ុយក្រែន។

លោក Macron នឹងធ្វើដំណើរទៅកាន់សេតវិមាន ក្នុងឱកាសខួបលើកទី៣ នៃការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ហើយត្រូវបានគេរំពឹងថា នឹងជំរុញឲ្យលោក Trump ពិចារណាពីសុវត្ថិភាពនៃសម្ព័ន្ធមិត្តរបស់អាមេរិក ខណៈដែលប្រធានាធិបតីអាមេរិក បានបង្កើតនូវសំណើដំណោះស្រាយ ដែលផ្ដល់ភាពចំណេញខ្លាំងដល់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ត្រូវធ្វើដំណើរទៅតាមក្រោយ នៅចុងសប្តាហ៍នេះ។

តាមរយៈការបង្ហោះ នៅលើបណ្ដាញសង្គម X មុនពេលហោះហើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន លោក Macron បានឲ្យដឹងនៅថ្ងៃទី២៣ ខែកុម្ភៈថា មេដឹកនាំអឺរ៉ុប «បានប្តេជ្ញាចិត្តក្នុងការធានាឲ្យមានសន្តិភាពឡើងវិញ នៅប្រទេសអ៊ុយក្រែន តាមវិធីសាស្ត្រត្រឹមត្រូវ រឹងមាំ និងយូរអង្វែង ហើយសន្តិសុខរបស់អឺរ៉ុបត្រូវបានពង្រឹងតាមរយៈគ្រប់ការចរចា នាពេលខាងមុខ»។

គួរបញ្ជាក់ថា លោក Trump បានធ្វើឲ្យមានការភ្ញាក់ផ្អើលទូទាំងទ្វីបអឺរ៉ុប នៅពេលដែលលោកបានប្រកាសពីការត្រៀមខ្លួន ក្នុងការបន្តទំនាក់ទំនងការទូតជាមួយលោក Putin និងបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដោយគ្មានការចូលរួមពីបណ្តាប្រទេសអឺរ៉ុប និងអ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        8
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        92
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន

2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm