សមិទ្ធផលថ្មីៗជាច្រើនរបស់សាលាខេត្តឧត្ដរមានជ័យ ត្រូវបានក្រុងពាលីសាងសង់នៅថ្ងៃនេះ

2025/02/24 11:33:28 pm        448

ឧត្តរមានជ័យ៖ អគារដ្ឋបាលសាលាខេត្ត ផ្ទះមុខងារ ថ្នាក់ដឹកនាំ អគារស្នាក់នៅរួមរបស់មន្ត្រីរាជការ និងគម្រោងជួសជុលពង្រីកសាលប្រជុំធំសាលាខេត្ត ត្រូវរៀបចំពិធីក្រុងពាលីសាងសង់ឡើង នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រោមវត្តមានឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ និងឯកឧត្ដម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងនោះ ក៏មានការចូលពីថ្នាក់ដឹកនាំ មន្ត្រីរាជការយ៉ាងច្រើនកុះករផងដែរ។

ក្នុងពិធីនោះដែរ ឯកឧត្ដម មាន ចាន់យ៉ាដា បានលើកឡើងថា ការសាងសង់អគារថ្មីនេះ គឺជាគំនិតផ្តួចផ្តើម និងឧបត្ថម្ភថវិកាដោយរដ្ឋបាលខេត្ត និង​មានការ​ចូលរួមពីសំណាក់​សប្បុរសជន​មួយចំនួន ដោយកំណត់ធ្វើឲ្យហើយរួចរាល់​ ក្នុងរយៈពេល១ឆ្នាំ ​និង​សម្ពោធដាក់​ដំណើរការ​ប្រើប្រាស់ជាផ្លូវការ ​ដើម្បីធ្វើឲ្យថ្នាក់ដឹកនាំក៏ដូចជាមន្រ្តីរាជការទាំងអស់ក្នុងសាលាខេត្ត មាន​កន្លែងធ្វើការស្រួល ​កន្លែងស្នាក់នៅប្រកបទៅដោយមានផាសុខភាព ​ជាពិសេសក៏បានចូលរួម​កាត់​បន្ថយនូវការចំណាយរបស់មន្រ្តីរាជការសាលាខេត្ត ទៅលើការជួលកន្លែងស្នាក់​នៅខាងក្រៅផងដែរ។

ឯកឧត្ដមអភិបាលខេត្ត បន្តថា ការសាងសង់អគាររដ្ឋបាលសាលាខេត្តថ្មីនេះ គឺដោយសារ​អគារចាស់​មានទំហំតូច ​និង​ចាស់​ទ្រុឌទ្រោម ដែល​មិន​អាចបំពេញ​តម្រូវការស្ថានភាពការងារ​នាពេល​បច្ចុប្បន្នបាន។តួយ៉ាង​អគារថ្មីនេះ ​នឹងជួយឲ្យមានភាពងាយស្រួល​ក្នុងការបំពេញការងារ និងផ្តល់​សេវាជូនប្រជាពលរដ្ឋ ​ប្រកបដោយប្រសិទ្ធភាពខ្ពស់។

គួរបញ្ជាក់ថា អគារ០៤ខ្នងដែលកំពុងសាងសង់ថ្មីនេះ ​មានដូចជា ​អគាររដ្ឋបាលសាលាខេត្ដ មាន​ទំហំបណ្ដោយ ៤១ម៉ែត្រ និងទទឹង ៣៣ម៉ែត្រ ​មានកម្ពស់២ជាន់​ និងផ្ទះមុខងាររបស់​ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងអគារស្នាក់នៅរួម​របស់​បងប្អូន​មន្រ្ដីរាជការសាលា​ខេត្តឧត្តរមានជ័យផងដែរ៕ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        142
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        122
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm