ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា «ត្រូវឈ្នះលើខ្លួនយើង ដើម្បីយើងឈ្នះលើការងារ មានប្រៀបលើការងារ និងទទួលបានជោគជ័យ»

2025/02/25 05:13:45 am        111

ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំប្រចាំខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីពិនិត្យវឌ្ឍនភាព និងលើកទិសដៅការងារបន្ត, ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក និងលោក លោកស្រី ចាប់ពីប្រធានការិយាល័យ និងប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ចូលរួមតាមរយៈប្រព័ន្ធអនឡាញ (Zoom) នាថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០២៥នេះ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំទទួលបន្ទុកត្រូវតាមដាននឹងយកចិត្តទុកដាក់បញ្ហាជំងឺឆ្លង ដែលអាចនឹងមានកើត ជាយថាហេតុណាមួយ ក្នុងករណីដែលមិនមានការវាយតម្លៃ និងទប់ស្កាត់បានទាន់ពេលវេលា។ ក្នុងនោះនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ត្រូវពិនិត្យតាមដាន វាយតម្លៃសភាពការ និងស្រាវជ្រាវពីភាពច្បាស់លាស់នៃជំងឺឆ្លងផ្សេងៗ។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានគូសរំលេចអំពីបញ្ហាជំងឺមិនឆ្លង ដែលជាបញ្ហាសុខភាពសាធារណៈដ៏សំខាន់ ដែលត្រូវបង្កើនការយកចិត្តទុកដាក់ លើប្រភេទជំងឺទាំងអស់នេះ ដែលជាប្រភេទជំងឺវិវត្តន៍ទៅថ្ងៃខាងមុខ ដោយមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព បង្កើនការបណ្តុះបណ្តាល និងបង្កើនការផលិតសារអប់រំសុខភាពដល់ប្រជាពលរដ្ឋ ដូចជាការធ្វើលំហាត់ប្រាណជាប្រចាំ ផ្លាស់ប្តូរទម្លាប់នៃការរស់នៅ របបអាហារ «តិចអំបិល តិចខ្លាញ់ តិចស្ករ» និងផ្សព្វផ្សាយឱ្យបានទូលំទូលាយតាមគ្រប់មធ្យោបាយ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំអំពីការរៀបចំទំរង់ឯកសារ លិខិតស្នាម របាយការណ៍ ជំនួយស្មារតី និងការវាយតម្លៃសភាពការណ៍ផ្សេងៗ ក្នុងនាមអ្នកដឹកនាំ ដែលត្រូវដឹងអំពីការរៀបចំ និងការសរសេរឱ្យចំគោលដៅនៃទិសដៅការងារ ដើម្បីក្លាយជាឯកសារដែលមានទាំងសារគន្លឹះ ជាមួយចក្ខុវិស័យ និងទិសដៅការងារច្បាស់លាស់ ដើម្បីជួយជំរុញក្នុងការសម្រេចចិត្ត ក្នុងនាមអង្គភាព ស្ថាប័ន ឱ្យកាន់តែរហ័ស និងមានប្រសិទ្ធភាពខ្ពស់។

ជាទីបញ្ចប់ ឯកឧត្តសាស្រ្តាចារ្យ ឈាង រ៉ា បានសង្កត់ធ្ងន់ដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ មន្ទីរសុខាភិបាលរាជធានី ខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ត្រូវអនុវត្តតាមអភិក្រម ក្រមសីលធម៌វិជ្ជាជីវៈ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសប្រជាពលរដ្ឋប្រើប្រាស់ប័ណ្ណមូលនិធិសមធម៌ ប័ណ្ណប.ស.ស ប័ណ្ណងាយរងហានិភ័យ ដោយធានាបានថា កុំឱ្យមានការរើសអើស ត្រូវគិតថាប្រជាពលរដ្ឋម្នាក់ៗ ត្រូវតែទទួលបានការព្យាបាលដូចគ្នា៕

 អត្ថបទ៖រដ្ឋា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        188
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        96
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        209

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm