លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគល់ផ្ទះទេវតាពីរខ្នងជូនទុរគតជន ជនចាស់ជរាគ្មានទីពឹង និងប្រគេនទេយ្យទានដល់វត្ត៤ ក្នុងខេត្តតាកែវ

2021/11/22 03:52:53 am        629

តាកែវ ៖ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានកម្មវិធីផ្ទះទេវតា បានដឹកនាំក្រុមការងារ អញ្ជើញចុះប្រគល់ផ្ទះទេវតាចំនួន០២ខ្នងទៀត ជូនដល់ទុរគតជន ជនចាស់ជរាគ្មានទីពឹង នៅខេត្តតាកែវ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។

ក្នុងពិធីប្រគល់ផ្ទះទេវតានេះ លោកជំទាវ ហ៊ុន ម៉ាណា បាននាំយកនូវប្រសាសន៍​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេចទាំងពីរតែងគិតអំពីសុខទុក្ខដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

សូមបញ្ជាក់ថា ផ្ទះទី១ មានទំហំ៨គុណ ១១ម៉ែត្រ សង់ជូនគ្រួសារប្អូនស្រី ស៊ាន ស្រីនិច ជាជនពិការជើង រស់នៅភូមិក្រាំងឈើនាង ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ។ ប្អូនស្រីមានជំងឺហើមជើងពីកំណើត(ជើងដំរី) រស់នៅជាមួយសមាជិកគ្រួសារ៦នាក់ ក្នុងជីវភាពក្រីក្រលំបាក។ ផ្ទះនេះជាអំណោយកេរ្តិ៍មរកតរបស់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី។

ផ្ទះទី២ មានទំហំ៦គុណ៧ម៉ែត្រ សង់ជូនគ្រួសារលោកយាយ ប្រាក់ សារឿន អាយុ ៦២ឆ្នាំរស់នៅ ភូមិកន្សោមអក ឃុំព្រៃខ្លា ស្រុកកោះអណ្ដែត ខេត្តតាកែវ។ ជាអំណោយកេរ្ត៍មរតករបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី។

ជាមួយនេះពួកគាត់ក៏បានទទួលអំណោយពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្ថែមទៀត​រួមមាន ៖ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគ ជាច្រើនមុខ និងថវិកា​មួយ​ចំនួន​ទៀត​ផងដែរ។ ជាមួយនេះលោកយាយ លោកតា និងសិស្សានុសិស្ស​ដែលបានចូលរួម​អបអរពិធី​ប្រគល់​ផ្ទះទេវតានេះដែរ រួមមាន ៖ សម្ភារៈសិក្សា នំកញ្ចប់ សំលៀកបំពាក់ ជែលលាងដៃ សាប៊ូលាងដៃ និងថវិកាមួយចំនួន។

នៅព្រឹកថ្ងៃដដែលនេះដែរលោកជំទាវ ក៏បាននាំយកទេយ្យវត្ថុរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មួយចំនួនធំមានជាស្បៀងអាហារ គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខ​យកទៅ​ប្រគេន​តាម​បណ្តា​វត្ត​ចំនួន០៤​ក្នុងស្រុកទ្រាំង ​និងស្រុកកោះអណ្តែត ខេត្តតាកែវ ដោយមានការចូលរួមពី ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវផងដែរ។

លោកជំទាវ បានជម្រាបពីការតែងបារម្ភ និងគិតគូរចំពោះព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានា​ក្នុង​ប្រទេសកម្ពុជា ជាពិសេសក្នុងដំណាក់កាលដែលយើងប្រឈម នឹងបញ្ហាកូវីដ-១៩ ហើយការ​នាំ​យក​ទេយ្យវត្ថុ​មកប្រគេន​ជូននៅពេលនេះគឺ ​អាចចូលរួមចំណែកជួយសម្រាលនូវការលំបាក​របស់​ព្រះសង្ឃគ្រប់​អង្គបានមួយចំណែកផងដែរ ។

វត្តទាំង៤ដែលទទួលបានទេយវត្ថុនាពេលនេះរួមមាន ៖

១-វត្តជួស ឃុំជីខ្មា

២-វត្តថ្មផុស ឃុំជីខ្មា

៣-វត្តកសាងបវ ហៅវត្តដូនភើ ឃុំខ្វាវ

៤-វត្តឫស្សីស្រុក ឃុំអង្គកែវ

ទេយ្យវត្ថុដែលប្រគេនក្នុង១វត្តៗរួមមាន៖

០១-អង្ករ១តោន

០២-ត្រីខ ចំនួន១កេស មាន១០យួរ

០៣-មីចំនួន៥កេសធំ

០៤-ភេសជ្ជៈខារ៉ាបាវ ចំនួន៣កេស

០៥-ត្រីងៀតចំនួន ១០ គីឡូក្រាម

០៦-សាច់ក្រកចំនួន ១០ គីឡូក្រាម

០៧- សាច់ជ្រូកផាត់ ចំនួន១០ គីឡូក្រាម

០៨-ទឹកដោះគោខាប់ ចំនួន២កេស

០៩-កាហ្វេ ចំនួន ៥កញ្ចប់ធំ

១០-តែចំនួន ២គីឡូក្រាម

១១-ស្ករសចំនួន១បេ

១២-អំបិលចំនួន១បេ

១៣-ប៊ីចេងចំនួន១បេ

១៤- ទឹកត្រីចំនួន៥យួ

១៥- ទឹកស៊ីអ៊ីវចំនួន៥យួរ

១៦- សាប៊ូដុំ ចំនួន ៣០ ដុំតូច

១៧- ច្រាស និងថ្នាំដុសធ្មេញ ចំនួន១០០ឈុត

១៨- វីតាមីនសេ ចំនួន ១០ ប្រអប់

១៩- ប្រេងកូឡា ចំនួន ៥ ដុំ

២០- ប្រេងខ្យល់ ចំនួន៥ដុំ

២១- ម៉ាស ចំនួន១០០០ម៉ាស

២២- អាល់កុលសម្លាប់មេរោគ ចំនួន៤កាន

២៣- ដបសំរាប់ដាក់អាល់កុល ចំនួន១០ ដប

២៤- ស្លាដក់ចំនួន៤៩

២៥- ថវិកា ចំនួន២លានរៀល៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm