ពលរដ្ឋប៉ាឡេស្ទីននៅ West Bank ខ្លាចថា អ៊ីស្រាអែល បោសសំអាតដែនដីនេះដូចនៅហ្កាហ្សា

2025/02/25 06:59:43 pm        57

យានឈូសឆាយរបស់អ៊ីស្រាអែល បានវាយកម្ទេចតំបន់ធំៗនៃជំរំជនភៀសខ្លួន Jenin ស្ទើរតែខ្ទេចខ្ទីអស់ ហើយហាក់ដូចជាកំពុងបើកផ្លូវធំទូលាយកាត់តាមដងផ្លូវដែលមានពលរដ្ឋប៉ាឡេស្ទីនច្រើនកកកុញនៅជំរំរបស់ដែនដីកាន់កាប់ West Bank ដែលយុទ្ធសាស្ត្របែបនេះបានប្រើរួចទៅហើយនៅតំបន់ហ្កាហ្សា ខណៈទាហានត្រៀមខ្លួនសម្រាប់ការស្នាក់នៅរយៈពេលវែង។

ប្រជាជនប៉ាឡេស្ទីនពោរពេញទៅដោយភាពភ័យខ្លាច ដោយយ៉ាងហោចណាស់អ្នកស្រុក ៤០.០០០នាក់ បានចាកចេញពីផ្ទះសម្បែងរបស់ពួកគេនៅក្នុងទីក្រុង Jenin និងទីក្រុង Tulkarm ក្បែរនោះ នៅភាគខាងជើងតំបន់ West Bank ចាប់តាំងពីអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ត្រឹមតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅក្នុងតំបន់ហ្កាហ្សា ក្រោយសង្រ្គាមជាង ១៥ខែ។

អ្នកនាំពាក្យសាលាក្រុង Jenin បាននិយាយថា "ជំរំ Jenin គឺជារឿងដដែលៗនៃអ្វីដែលបានកើតឡើងនៅតំបន់ Jabalia" ដោយសំដៅលើជំរំជនភៀសខ្លួននៅភាគខាងជើងហ្កាហ្សា ដែលត្រូវបានបោសសម្អាតដោយកងទ័ពអ៊ីស្រាអែល បន្ទាប់ពីការប្រយុទ្ធគ្នាដ៏ជូរចត់ជាច្រើនសប្តាហ៍នៅទីនោះ។

មិនមានការអត្ថាធិប្បាយភ្លាមៗពីយោធាអ៊ីស្រាអែលទេ ប៉ុន្តែកាលពីថ្ងៃអាទិត្យ (២៣ កុម្ភៈ) រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានបញ្ជាឱ្យកងទ័ពរៀបចំសម្រាប់ "ការស្នាក់នៅរយៈពេលយូរ" ដោយនិយាយថា ជំរំជាច្រើនត្រូវបានសម្អាត "នៅឆ្នាំខាងមុខនេះ" ហើយអ្នកស្រុកនឹងមិនអនុញ្ញាតឱ្យត្រឡប់ទៅវិញទេ៕


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        239
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        281
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        260

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm