ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​វិធានការ​រឹតត្បិត​ថ្មី​នៃ​ការ​ឆ្លង​រាលដាល​វីរុស COVID-19 ផ្ទុះឡើង​នៅ​ទូទាំង​សហភាព​អឺរ៉ុប

2021/11/22 09:25:44 am        662

​អឺរ៉ុប៖ មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ដើរ​ដង្ហែ​ក្បួន​ក្នុង​រដ្ឋធានី Brussels របស់​ប្រទេស​បែលហ្ស៊ិក ដើម្បី​តវ៉ា​ប្រឆាំង​នឹង​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​វីរុស Covid-19​។​ បាតុករ​ខ្លះ​បាន​គប់​កាំជ្រួច​ទៅលើ​កងកម្លាំង​មន្ត្រី​នគរបាលដែល​បាន​អន្តរាគមន៍​ដោយ​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក និង​កាណុង​បាញ់​ទឹក​។​

​បាតុករ​ប្រឆាំង​ជា​ចម្បង​ចំពោះ​ការប្រើប្រាស់​ប័ណ្ណ​បញ្ជាក់​ថា​គ្មាន​ការ​ឆ្លង​វីរុស Covid-19 ដែល​រារាំង​អ្នក​ទាំង​ឡាយ​ណា​ដែល​មិន​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំងមិន​ឱ្យ​ចូល​ទៅ​កន្លែង​នានា ​ដូចជា​ភោជនីយដ្ឋាន ឬ​បារ​ជាដើម​។ វិធានការ​នេះ​មាន​ឡើង ​បន្ទាប់ពី​ការ​តវ៉ា​ថ្មីៗ​នៅ​ក្នុង​ប្រទេស​ហូ​ឡង់ប្រឆាំង​នឹង​វិធាន​ការ​បិទ​ខ្ទប់​ថ្មី​។ កាលពី​ថ្ងៃ​សៅរ៍ ប្រជាជន​បាន​គប់​កាំជ្រួច​ដាក់​នគរបាល និង​ដុត​ទោចក្រយាន​នៅ​ទីក្រុង​ឡាអេ មួយ​យប់​បន្ទាប់ពី​ការ​តវ៉ា​នៅ​ទីក្រុង Rotterdam ក្លាយ​ជា​ហិង្សា ហើយ​នគរបាល​បាន​បាញ់​កាំភ្លើង​។​ នគរបាល​ហូ​ឡង់​បាននិយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ពួកគេ​បាន​ចាប់ខ្លួន​មនុស្ស​ចំនួន ៤៨​នាក់បន្ទាប់ពី​អំពើ​កុបកម្ម​ហិង្សា​ឈាន​ចូល​ដល់​ថ្ងៃ​ទី​២ ​បាន​ផ្ទុះឡើង​ជុំវិញ​វិធានការ​រឹតត្បិត​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​វីរុស​កូ​រ៉ូ​ណា​។​

​បាតុករ​រាប់​ពាន់​នាក់​ក៏បាន​ចេញ​តវ៉ា​ផង​ដែរ​នៅ​តាម​ដង​ផ្លូវ​ក្នុង​ប្រទេស​អូទ្រីស ក្រូ​អាត និង​អ៊ីតាលី ខណៈ​ដែល​កំហឹង​បាន​កើតមានឡើង​ជុំវិញ​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​វីរុស​ជាថ្មី​។​ នៅ​ប្រទេស​បែលហ្ស៊ិក ច្បាប់​ស្ដីពី​ការ​ពាក់​ម៉ាស់ត្រូវ​បាន​រឹត​បន្តឹងរួម​ទាំង​កន្លែង​នានាដូចជា​ភោជនីយដ្ឋាន ជាទី​ដែល​តម្រូវ​ឱ្យ​មាន​កាត​បញ្ជាក់​ថា​គ្មាន​វីរុស Covid-19 ហើយ​ប្រជាជន​បែលហ្ស៊ិក​ភាគច្រើន​នឹង​ត្រូវ​ធ្វើការ​ពី​ផ្ទះ ៤​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​រហូតដល់​ពាក់​កណ្ដាល​ខែ​ធ្នូ​។ ក៏​មាន​គម្រោង​ចាក់​វ៉ាក់សាំង​ដល់​បុគ្គលិក​សុខាភិបាល​ជា​កំហិត​ផង​ដែរ​។​ កាល​ពី​ពេល​ថ្មីៗ​នេះ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​ថា ខ្លួន​មាន "​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​" អំពី​ការ​កើន​ឡើង​នៃ​ករណី​ឆ្លង វីរុស​កូ​រ៉ូ​ណា ឬ ​COVID-19 នៅ​លើ​ទ្វីប​នេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1023
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        511
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        242

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm