ក្រុមហ៊ុនស៊ីម៉ងត៍ខ្មែរ ចុះអនុស្សរណៈជាមួយអគ្គនាយកដ្ឋានគយ លើការ​កម្ទេច​ទំនិញ​គ្មាន​គុណភាព និ​ងរំលោភកម្មសិទ្ធិបញ្ញា

2025/02/25 07:32:35 pm        343

ភ្នំពេញ៖ ជីប ម៉ុង អេកូសាយខល ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប ជាក្រុមហ៊ុនធំ​បំផុត​មួយ​នៅកម្ពុជាបានចុះអនុស្សរណៈយោគយល់គ្នាជាមួយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ​កម្ពុជា លើការកម្ទេចទំនិញគ្មានការទាមទារដែលខូចគុណភាព និងរំលោភកម្មសិទ្ធិបញ្ញា ដោយ​ប្រើ​ប្រាស់​បច្ចេកទេសទំនើប កែប្រែសំរាម​ទៅ​ជា​ថាមពល​ផ្គត់ផ្គង់​ក្នុង​ចង្វាក់​ផលិត​កម្ម​ផលិត​ស៊ីម៉ង​ត៍របស់​រោង​ចក្រស៊ីម៉ងត៍អូដ្ឋ ជីប ម៉ុង អ៊ិនស៊ី។

ពិធីចុះអនុស្សរណៈយោគយល់គ្នា បានប្រារព្ធធ្វើឡើងនៅអគារអគ្គនាយកដ្ឋានគយ និង​រដ្ឋាករ​កម្ពុជា នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និង​លោក​អ្នក​ឧកញ៉ា លាង ឃុន និង អ្នកឧកញ៉ា លាង ពៅ (ភីតធើរ) ថ្នាក់ដឹកនាំជាន់ខ្ពស់ និង​បុគ្គលិក​របស់ក្រុមហ៊ុន ជីប ម៉ុង ព្រមទាំងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជា​ច្រើនរូបផ្សេងទៀត។

សូមបញ្ជាក់ថា ការកម្ទេចចោលទំនិញគ្មានការទាមទារដែលខូចគុណភាព និងទំនិញ​រំលោភ​កម្ម​សិទ្ធិ​បញ្ញា គឺជាប្រតិបត្តិការដែលមានសារៈសំខាន់បំផុតក្នុងការការពារ និងគ្រប់គ្រង​ការ​ធ្វើ​អាជីវកម្ម​ទំនិញដែលពុំមានប្រភពច្បាស់លាស់ ឬទំនិញខុសច្បាប់។ ទំនិញទាំងនេះ អាចបង្ក​ជា​ផល​ប៉ះ​ពាល់ដល់សុខភាព សុវត្ថិភាពរបស់ប្រជាពលរដ្ឋ ពិសេសការ​អនុវត្តន៍​សេដ្ឋកិច្ច​ទី​ផ្សារ​សេរី​ដែល​ជា​ការប្រកួតប្រជែងដោយស្មើភាពគ្នា ភាពស្មោះត្រង់ និងដោយយុត្តិធម៌ផងដែរ។ ដូច្នេះ​ហើយ​ទើប អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលជាសេនាធិការរបស់រដ្ឋាភិបាល តែង​តែ​យកចិត្តទុកដាក់ខ្ពស់ក្នុងការទប់ស្កាត់រាល់ទំនិញដែលខូចគុណភាព និងទំនិញ​ក្លែង​បន្លំ​ដោយ​ការ​រំលោភ​កម្ម​សិទ្ធិបញ្ញា ត្រូវបានរឹបអូស​ហើយនឹ​ង​ធ្វើ​ការ​កម្ទេច​ចោល​ដោយ​ប្រតិបត្ដិការ​សម​ស្រប​តាម​បទ​បញ្ញាត្តិច្បាប់ជាធរមាន។

ដោយឈរលើចក្ខុវិស័យវែងឆ្ងាយ និងការយកចិត្តទុកដាក់ដល់បរិស្ថាន ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន និងចុះអនុស្សរណៈនៃការយោគយល់គ្នារវាង អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង​ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ស្តីពីការ​កម្ទេច​ចោលទំ​និញ​គ្មាន​ការទាមទារ​ដែល​ខូច​គុណភាព និង​ទំនិញ​រំលោភកម្មសិទ្ធិបញ្ញាសរុបជាងប្រាំមួយតោន ជាជំហាន​ដំបូង​ក្នុង​គោល​បំណង​បង្កើន​នៅ​កិច្ចសហប្រតិបត្តិការ​គាំពារបរិស្ថាន​លើ​ការ​គ្រប់គ្រង​សំណល់​ឧស្សាហកម្ម​ដែល​ត្រូវ​ប្រើ​ប្រាស់​ដោយ​បច្ចេក​វិទ្យាខូប្រូសេសស៊ី(Co-processing) និង​បច្ចេក​វិទ្យា​ប្រព្រឹត្តិ​កម្ម​ប្រកប​ដោយសុវត្ថិភាពបរិស្ថាន។

បច្ចេកវិទ្យា Co-processing ដែលមានតួនាទីកម្ទេចសំណល់ឧស្សាហកម្ម​ដោយ​ប្រើប្រាស់​ថាមពល​កំដៅ។ បច្ចេកវិទ្យា Co-processing មានការទទួលស្គាល់ពីគ្រប់ស្តង់ដារសវនកម្ម និងត្រូវបានអនុវត្តន៍ទទួលយកទូទាំងពិភពលោក សម្រាប់ការគ្រប់គ្រងសំណល់ឧស្សាហកម្ម។ វាត្រូវបានមើលឃើញថាជាជំរើសដ៏ល្អដែលមានប្រសិទ្ធភាព និងមិនប៉ះពាល់ដល់បរិស្ថានជាងវិធីសាស្រ្តបែបបុរាណដូចជា ការគរសំរាមទុក និងការដុតបំផ្លាញ ផ្ទុយទៅវិញ បច្ចេកវិទ្យា Co-processing នេះ បានផ្តល់នូវដំណោះស្រាយពេញលេញ និងគ្មានផលប៉ះពាល់ដល់បរិស្ថានទាំងមូល។ បច្ចេកវិទ្យានេះត្រូវបានទទួលស្គាល់ដោយអង្គការអន្តរជាតិជាច្រើនដូចជាអង្គការសុខភាពពិភពលោកដោយបានប្រើប្រាស់យ៉ាងជោគជ័យនៅសហរដ្ឋអាមេរិក សហភាពអឺរ៉ុបនិងជប៉ុន អស់រយៈពេលជាង៤០ឆ្នាំកន្លងមកហើយ ។

គួរបញ្ជាក់ថា ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ដែលជាបុត្រសម្ព័ន្ធពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានវិនិយោគទឹកប្រាក់ប្រមាណជាង ២៦២លានដុល្លារអាម៉េរិក ដើម្បីបង្កើតរោងចក្រផលិតស៊ីម៉ងត៍ខ្នាតយក្សដ៏ធំដំបូងគេនៅកម្ពុជា កាលពីចុងឆ្នាំ២០១៥ ក្នុងខេត្តកំពត។ រោងចក្រវិនិយោគឡើងដោយកូនខ្មែរមួយនេះ បាននិងកំពុងប្រើប្រាស់ម៉ាស៊ីនបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ រួមទាំងការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកយ៉ាងសម្រិតសម្រាំង ជាពិសេសគិតគូរខ្លាំងបំផុតដល់ផលប៉ះពាល់បរិស្ថាន ដើម្បីធានាឱ្យបាននូវផលិតផលស៊ីម៉ងត៍ ស្តង់ដារលំដាប់ពិភពលោក គុណភាពរឹងមាំជាប់ធន់ជានិរន្តន៍៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        253
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm