សម្ដេចធិបតី៖ ការអនុវត្តការងារគឺត្រូវធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះសុំគោលការណ៍

2025/02/25 07:44:56 pm        265

ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ Southwest Asia នៅសណ្ឋាគារសុខាសៀមរាប នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានផ្ដល់នូវអនុសាសន៍លើការអនុវត្តការងាររបស់សម្ដេចទៅដល់យុវជន និងនិស្សិត នៅពេលអនុវត្តការងារ គឺត្រូវធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះ សុំគោលការណ៍ ពីថ្នាក់ដឹកនាំរបស់ខ្លួន។

ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី ផ្ដល់អនុសាសន៍ដល់និស្សិត ក្នុងពេលប្រកបការងារ គឺតម្រូវការដែលនិស្សិតជួប និងបទពិសោធន៍ដែលជួបគឺទាមទារឱ្យដោះស្រាយ និងប្រឈមមុខចំពោះកិច្ចការងារទាំងនោះ។ ទន្ទឹមនឹងការកសាងសមត្ថភាព គឺត្រូវមានផ្នត់គំនិតវិជ្ជមានដើម្បីឈានទៅទទួលបានជោគជ័យ ជាពិសេសត្រូវព្យាយាមដោះស្រាយបញ្ហាដែលជួបប្រទះឱ្យបាន។

សម្ដេចធិបតីមានប្រសាសន៍ថា សព្វថ្ងៃបើគិតពីសម្ដីក្រុមប្រឆាំងជ្រុលនិយមដែលជេរប្រមាថមកសម្ដេចសម្ដេចបៀបបាននឹងហូបអាហារបីពេល ព្រឹក ថ្ងៃត្រង់ និងល្ងាច ប៉ុន្ដែសម្ដេចមិនដែលខ្វល់នឹងសម្ដីទាំងនោះទេ ប៉ុន្ដែបែរមកគិតគូរលើការដោះស្រាយបញ្ហាជូនដល់ប្រជាពលរដ្ឋ និងគិតគូរថាធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរស់នៅមានក្ដីសុខ មានជីវភាពធូរធារ ប្រទេសជាតិមានការអភិវឌ្ឍទៅវិញ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានចែករំលែកបទពិសោធន៍របស់សម្ដេចផ្ទាល់ថា នៅពេលសម្ដេចប្រគល់ការងារដល់មន្រ្ដីសម្ដេចបានដាក់គោលការណ៍ឱ្យធ្វើ គឺធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះ សុំគោលការណ៍ ដែលគោលការណ៍នេះបានផ្ដល់ប្រសិទ្ធភាពខ្លាំងណាស់ចំពោះការអនុវត្តកិច្ចការងារផ្សេងៗ។

សូមជម្រាបថា រាជរដ្ឋាភិបាលចាត់ទុកធនធានមនុស្សប្រកបដោយបំណិននាសតវត្សរ៍ទី២១ ជាពិសេស ផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ គឺជាកត្តាជំរុញឧត្ដមភាពប្រកួតប្រជែងរបស់ប្រទេសជាតិ។ សមត្ថភាពជំនាញទាំងនេះ ជួយឱ្យប្រជាជនបង្កើតចំណេះដឹងថ្មីៗ និងប្រែក្លាយចំណេះដឹងទាំងនេះទៅជាការអនុវត្តប្រកបដោយនវានុវត្តន៍ ដើម្បីគាំទ្រដល់ការធ្វើអន្តរកម្មសេដ្ឋកិច្ចរបស់ប្រទេសពីការធ្វើពាណិជ្ជកម្មជាលក្ខណៈដោះដូរទំនិញទៅជាការធ្វើពាណិជ្ជកម្មផលិតផល និងសេវាកម្ម ដែលប្រើប្រាស់ចំណេះដឹង និង បច្ចេកវិទ្យាកម្រិតខ្ពស់។ រាជរដ្ឋាភិបាលនៅតែបន្តកំណត់លំដាប់វិស័យអាទិភាព ក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដោយកំណត់យក «មនុស្ស» ជាអាទិភាពទី១ ហើយ «ផ្លូវ ភ្លើង ទឹក និង បច្ចេកវិទ្យា» ជាអាទិភាពបន្តបន្ទាប់ និងបានកំណត់យក «ការអភិវឌ្ឍធនធានមនុស្ស» ជាបញ្ចកោណទី១ ក្នុងចំណោមបញ្ចកោណទាំង៥៕អត្ថបទ៖ វ៉ន ដារ៉ា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        156
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        108
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm