ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន​គ្រង​ជើងឯក​បាល់ទាត់​លី​គ​កំពូល​កម្ពុជា​លើក​ទី​៧

2021/11/22 05:23:45 pm        27

បាល់ទាត់៖ ក្លិប​​ភ្នំពេញ​ក្រោ​ន​បាន​ក្លាយ​ជា​ម្ចាស់​ជើងឯក​បាល់ទាត់​ជាតិ​កម្ពុជា​២០២១ (​មិត្ត​ហ្វូ​ន​ខាំ​បូ​ឌា​ន​លី​គ​) ក្រោយ​ឈ្នះ​ក្លិប​បឹងកេត ១​ទល់នឹង​០ នៅ​កីឡដ្ឋាន RSN កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​។​

​នេះ​ជា​ពាន​លី​គ​លើក​ទី​១ ​របស់​ភ្នំពេញ​ក្រោ​នតាំងតែ​ពី​ឆ្នាំ​២០១៥ និង​ជា​លើក​ទី​៧ ក្នុង​ប្រវត្តិ​បាល់ទាត់​លី​គ​កំពូល​កម្ពុជា​។​ នៅ​ពីមុខ​អ្នកគាំទ្រ​ជាង​ ២០០០​នាក់ តង់​ទី​១ ​ក្រុម​ទាំងពីរ​ស្មើគ្នា ០​ទល់នឹង​០​។ ប៉ុន្តែ​នាទី​ទី​៧៣ នៃ​តង់​ទី​២ កីឡាករ​សញ្ជាតិ​ជប៉ុន Yudai Okawa ស៊ុត​គ្រាប់​ជ័យជំនះ​ឱ្យ​ភ្នំពេញ​ក្រោ​ន​លើក​ពាន​។​ ក្រោយ​ចប់​ការប្រកួត​លោក កែវ សុខ​ង​ន អ្នកចាត់ការ​ក្រុម​ភ្នំពេញ​ក្រោ​នបាន​សម្ដែង​ក្តី​រីករាយ ហើយ​បាន​បង្ហាញ​អារម្មណ៍​ដែល​មិន​គួរ​ឱ្យ​ជឿពេល​ខ្លួន​ជា​កីឡាករ​ធ្លាប់​លើក​ពាន ហើយ​បាន​លើក​ពាន​ម្តង​ទៀត​ក្នុងនាម​ជា​អ្នកចាត់ការ​។ ចំនែក​កីឡាករ លឹម ពិសុទ្ធ​ ដែល​ជា​កីឡាករ​ក្មេង​ជាងគេ​ក្នុង​ក្រុម និង អន ​ចាន់​ប៉ូ​លីន ​ដែល​ជា​ប្រធាន​ក្រុមបាន​លើក​ឡើង​ពី​អារម្មណ៍​រីករាយពេល​ក្លិប​របស់​ខ្លួន​ក្លាយ​ជា​ជើងឯក​។​

ក្នុងនាម​ជា​ជើងឯក​ភ្នំពេញ​ក្រោ​ន​ទ​ទូល​បាន​ប្រាក់​រង្វាន់ ១៥០​លាន​រៀល និង​បាន​កៅអី​ទៅលេង​ពានរង្វាន់​ទ្វីប​អាស៊ី​លំដាប់​ទី​២ AFC Cup វគ្គ​ចែក​ពូ​ល​។ សូម​ជម្រាប​ជូន​ថា​ ៦​លើក​ដែល​ភ្នំពេញ​ក្រោ​ន​ក្លាយ​ជា​ម្ចាស់​ជើងឯក​គឺ​ក្នុង​ឆ្នាំ​២០០២ ពេលនោះ​មានឈ្មោះ​សា​ម៉ា​ត​យូ​ណាយ​ធី​ត​ឆ្នាំ​២០០៨ ២០១០ ២០១១ ២០១៤ និង​២០១៥ ហើយ​ឆ្នាំនេះលើក​ពាន​បន្ទាប់ពី​ ១៩​ប្រកួត​ចាញ់​តែមួយ​ប្រកួត​ទេ ឈ្នះ​ ១៣​ប្រកួត និង​ស្មើ​ ៥​ប្រកួត​៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        148
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        159
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm