មន្ទីរពេទ្យព្រះកេតុមាលាប្រកាសថា រាល់ការព្យាបាល និងពិនិត្យជំងឺទាំ​ងអស់មិន​គិតកម្រៃ​លើក​លែង​តែជំងឺធ្ងន់ធ្ងរដូចជាការខ្វះឈាមទើបតម្រូវឲ្យក្រុមគ្រួសារចូលរួមសហការ

2025/02/25 07:45:45 pm        450

ឧត្តមសេនីយ៍ឯក លី សុវណ្ណ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ និងជា​នាយក​មន្ទី​រពេទ្យ ព្រះកេតុមាលា បានប្រកាសថា រាល់ការព្យាបាល និងពិនិត្យ អេកូសាស្រ្ត ថតរស្មីអ៊ិច ជំងឺទូទៅដល់យោធិនទាំងពីររូបគឺនឹងមិនតម្រូវឲ្យគិតកម្រៃជាដាច់ខាត លើកលែងតែជំងឺធ្ងន់ធ្ងរហើយមានការខ្វះខាតឈាមអ្វីជាដើមនោះទើបតម្រូវឲ្យមានការចូលរួមសហការជាមួយក្រុមគ្រួសារអ្នកជំងឺ។

បើតាមការលើកឡើងរបស់ឧត្តមសេនីយ៍ឯក លី សុវណ្ណ បានឲ្យដឹងថាមន្ទីរពេទ្យព្រះកេតុមាលា ជាអង្គភាពមួយស្ថិតនៅក្នុងចំណុះឲ្យអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិដែលមុនឆ្នំា២០២៤នោះរួមមាននាយឧត្តមសេនីយ៍ ស៊ុំ សំណាង ជាអគ្គនាយក នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងសម្តេចពិជ័យសេនាទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិជាអ្នកមើលបន្ថែម ប៉ុន្តែបន្ទាប់ពីឆ្នាំ២០២៤ មានការផ្លាស់ប្តូរដោយឧត្តមសេនីយ៍ឯក ម៉ឹង ពន្លកជាអគ្គនាយក អគ្គនាយ ដ្ឋានភស្តុភារ ហិរញ្ញវត្ថុក្រសួងការពារជាតិវិញ ហើយនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិជាអ្នកគ្រប់គ្រងនៅពីលើ។

បើតាមឧត្តមសេនីយ៍ឯក លី សុវណ្ណ បានលើកឡើងទៀតថា ការគ្រប់គ្រងរបស់ថ្នាក់ដឹកនាំជំនាន់ មុន បានធ្វើឲ្យមន្ទីរពេទ្យព្រះកេតុមាលាមានការអភិវឌ្ឍជាបន្តបន្ទាប់ លើផ្នែកធនធានមនុស្ស ការសាងសង់ អាគារព្យាបាល និងបំពាក់ឧបករណ៍សម្ភារៈទំនើបៗជាច្រើន ហើយក្នុងឆ្នាំ២០២៤នេះ ឯកឧត្តម ម៉ឹង ពន្លក ក៏ដូចជានាយឧត្តមសេនីយ៍ ទៀ សីហា បានផ្តល់អនុសាសន៍ ដើម្បីជំរុញការអភិវឌ្ឍមន្ទីរពេទ្យព្រះ កេតុមាលា ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ដោយបានធ្វើនូវសហប្រតិបត្តិការរវាងមន្ទីរពេទ្យព្រះកេតុមាលា ជាមួយមន្ទីរពេទ្យយោធា១៧៥ កងទ័ពប្រជាជនវៀតណាម និងជាមួយសកលវិទ្យាល័យវិទ្យាសាស្រ្ត សុខាភិបាលកងទ័ពជើងទឹកកងទ័ពរំដោះប្រជាជនចិននៅសៀងហៃ។

 ឯកឧត្តមនាយកមន្ទីរពេទ្យបានបន្ថែមទៀតថា«ចំពោះភារកិច្ចសង្រ្គោះព្យាបាលយោធិនទាំងពីរ ភេទ ដោយឈរលើគោលនយោបាយមិនយកកម្រៃព្យាបាលនិងសេវាផ្សេងៗ ដូចជាការមកពិនិត្យជំងឺ ថត អេកូសាស្រ្ត ថតកម្មរស្មីអ៊ិច ស៊ីធីស្កែន ព្យាបាលជំងឺគ្រប់ប្រភេទមួយចំនួន ឬពិនិត្យសុខភាពសិក្សាកាមទៅ រៀននៅបរទេស និងកងទ័ពដែលទៅចូលរួមរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិជាដើមនោះ គឺមន្ទីរពេទ្យមិនបានគិតកម្រៃអ្វីនោះឡើយ ដោយឡែកជំងឺបេះដូងធ្ងន់ធ្ងរ វះកាត់តសរសៃឈាមបេះដូង ដូរ ប្រេសបេះដូង វះកាត់ខួរក្បាល វះកាត់ឆ្អឹងខ្នង ជំងឺខ្សោយតម្រងនោមដែលត្រូវលាងឈាម ជំងឺសង្រ្គោះ ICUនោះនៅមន្ទីរពេទ្យមានការខ្វះខាតឈាម ខ្វះខាតសារ៉ូមជាតិសាច់ ខ្វះខាតសម្ភារៈនោះ គឺមានការ ចូលរួមពីសំណាក់ក្រុមគ្រួសារដើម្បីជួយមន្ទីរពេទ្យក្នុងការជួយសង្រ្គោះព្យាបាលជំងឺឲ្យទាន់ពេលវេលា»។

បើតាមក្រសួងសុខាភិបាល ក៏បានណែនាំដល់អង្គភាពផ្តល់សេវាសុខាភិបាលសាធារណៈទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឲ្យមានការយកចិត្តទុកដាក់ខ្ពស់ចំពោះយោធិនអាជីព អតីតយោធិនអាជីព អតីតនាយទាហានថ្នាក់ឧត្តមសេនីយ៍ និងឧត្តមនាវី នៅពេលមានជំងឺ ដោយមិនត្រូវគិតកម្រៃផងដែរ ដោយថ្លៃសេវានៃការពិនិត្យព្យាបាលជាបន្ទុករបស់រដ្ឋ ដែលស្ថិតក្រោមការចំណាយរបស់អង្គភាពសុខាភិបាលសាធារណៈ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        82
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        141
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        253

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm