លោក Putin៖ រុស្ស៊ី ត្រៀមជាស្រេចដើម្បីធ្វើការជាមួយសហរដ្ឋអាមេរិក លើការអភិវឌ្ឍន៍ធនធានរ៉ែ

2025/02/25 09:07:14 pm        195

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និយាយថា ប្រទេសរបស់លោក ត្រៀមជាស្រេចដើម្បីធ្វើការជាមួយ «ដៃគូបរទេស រួមទាំងជនជាតិអាមេរិក» លើការអភិវឌ្ឍន៍ធនធានរ៉ែនៅក្នុងប្រទេសរុស្ស៊ី រួមទាំងតំបន់នៅអ៊ុយក្រែនចំនួនបួនដែលទីក្រុងមូស្គូគ្រប់គ្រង។

លោក Putin បានថ្លែងដូច្នេះ ទាក់ទងនឹងការទាមទាររបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump សម្រាប់សិទ្ធិទទួលបានលោហៈធាតុកម្រ និងធនធានរ៉ែផ្សេងទៀតនៅក្នុងប្រទេសអ៊ុយក្រែន ជាថ្នូរទៅនឹងជំនួយយោធារបស់ទីក្រុងវ៉ាស៊ីនតោន។

លោក Putin បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កាលពីថ្ងៃចន្ទថា កិច្ចព្រមព្រៀងធនធានកម្រ រវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន ពុំមែនជារឿងរបស់លោកទេ។ លោកបាននិយាយបន្ថែមថា លោកគ្មានបំណងធ្វើការវាយតម្លៃលើបញ្ហានេះទេ ហើយលោកក៏មិនចង់គិតអំពីរឿងនេះដែរ។

លោកប្រធានាធិបតី ក៏បាននិយាយផងដែរថា មានធនធានបំរុងមួយចំនួននៅក្នុងអ្វីដែលគេហៅថា «ដែនដីថ្មី» ឬ «ដែនដីប្រវត្តិសាស្ត្រ» របស់រុស្ស៊ី និយាយសំដៅទៅលើតំបន់របស់អ៊ុយក្រែនចំនួនបួនដែលបច្ចុប្បន្ននេះ គ្រប់គ្រងដោយទីក្រុងមូស្គូ។

លោក Putin ក៏បាននិយាយសំដៅទៅលើការប្រឆាំងពីបណ្តាប្រទេសនៅអឺរ៉ុប ចំពោះកិច្ចចរចាសន្តិភាព ដឹកនាំដោយសហរដ្ឋអាមេរិក និងរុស្ស៊ី ក្នុងគោលបំណងបញ្ចប់ការប្រយុទ្ធគ្នានៅអ៊ុយក្រែន។ លោក បានបង្ហាញឆន្ទៈស្វាគមន៍ការចូលរួមរបស់សហភាពអឺរ៉ុប ក្នុងការចរចា ប្រសិនបើពួកគេចង់ត្រឡប់ទៅវិញ។

លោក Putin បានបង្ហាញការគាំទ្ររបស់លោកចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក Trump ក្នុងការសម្រេចបានសន្តិភាពនៅក្នុងប្រទេសអ៊ុយក្រែន ខណៈបានរិះគន់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ចំពោះការបិទច្រកឈានឆ្ពោះទៅរកសន្តិភាព។

អត្ថបទដែលទាក់ទង

ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        3
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        18
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm