បាល់ទាត់​ពានរង្វាន់​សម្តេច​តេ​ជោ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ បឹងកេត​ទទួល​វិសាខា និង​ព្រះខ័ន​រាជ​ទទួល​ភ្នំពេញ​ក្រោ​ន​

2021/11/22 05:30:09 pm        173

បាល់ទាត់៖ រសៀល និង​ល្ងាច​នេះការប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ២០២១ ពាន​ថ្នាក់ជាតិ ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ហើយ​។​ ក្លិប​បាល់ទាត់​បឹង​កេងម្ចាស់​ពានរង្វាន់​សម្តេច​តេ​ជោឆ្នាំ​២០១៩ បើកទ្វារ​កីឡដ្ឋាន Cambodia Airways ទទួលម្ចាស់​ពាន​ឆ្នាំ​២០២០ វិសាខាវេលា​ម៉ោង ៣​និង​០០​នាទី​។

មុន​ឡើងដល់​វគ្គ​នេះ បឹងកេត​បាន​វាយបក​តាម​ពីក្រោយ​យក​ស្មើ និង​ឈ្នះ​ណា​ហ្កា​ដោយ​បាល់​កាត់​សេចក្តី ​១១​ម៉ែត្រ ខណៈដែល​វិសាខាឈ្នះ​អាស៊ី​អឺរ៉ុប ៦​ទល់នឹង​០​។ ឆ្នាំ​២០២០ វគ្គ​ ៨​ក្រុម​ចុង​ក្រោយ វិសាខាឈ្នះ​បឹងកេតដោយ​បាល់​កាត់សេចក្តី​ម៉ែត្រ ដើម្បី​ឡើងទៅ​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​ ​ចំនែក​មួយ​ប្រកួត​ទៀត ព្រះខ័ន​រាជ​ស្វាយរៀងម្ចាស់​ពាន ​៤​ដងបើក​កីឡដ្ឋាន​ខេត្តស្វាយរៀងទទួល​ភ្នំពេញ​ក្រោ​ន​ម្ចាស់​ពាន​សម្តេច​តេ​ជោ ២​ដងវេលា​ម៉ោង ៦​និង​០០​នាទី​ល្ងាច​។​

​ដើម្បី​ឡើងមក​ដល់​វគ្គ​នេះ ព្រះខ័ន​រាជ​ស្វាយរៀងបាន​យកឈ្នះ​អង្គ​រថា​យ​ហ្គឺ​រ ៣​ទល់នឹង​០ ស្រប​ពេលដែល​ភ្នំពេញ​ក្រោ​នឈ្នះ​អគ្គិសនី​កម្ពុជា ១​ទល់នឹង​០​។ នេះ​ជា​លើក​ទី​៦​ ដែល​ក្លិប​ទាំង២ ​ជួបគ្នា​ក្នុងការ​ប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន តាំងពី​ឆ្នាំ​២០១២ ក្នុងនោះ​ព្រះខ័ន​រាជ​ស្វាយរៀង​ភាគច្រើន​ឡើងទៅ​វគ្គ​បន្ត​។ ភ្នំពេញ​ក្រោ​ន​ទើប​ឈ្នះ​ជើងឯក​លី​គ ខណៈ​ព្រះខ័ន​រាជ​ស្វាយរៀងបាន​ត្រឹម​ជើងឯក​រង​។​ សម្រាប់​ការប្រកួត​នេះក្លិប​ណា​ឈ្នះ​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រថ្ងៃទី​២៥ ខែវិច្ឆិកា​ខាងមុខនេះ​៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        133
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        144
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm