សម្តេចធិបតី៖ បច្ចេកវិទ្យាកំពុងរីកចម្រើន ទាមទារឱ្យប្រជាពលរដ្ឋមានសមត្ថភាពដើរឱ្យទាន់ការវិវត្ត

2025/02/25 09:41:51 pm        501

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ជំរុញឱ្យ និស្សិត និងប្រជាពលរដ្ឋយកចិត្តទុកដាក់លើការអភិវឌ្ឍសមត្ថភាពដែលជាកត្តាសំខាន់ ដើម្បីរត់ឱ្យទាន់ ការវិវត្តរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញា បត្រជាន់ខ្ពស់ដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ Southeast Asia នៅខេត្តសៀមរាប នាព្រឹក មិញនេះ សម្តេចធិបតី ហ៊ុន​ម៉ាណែត បានមានប្រសាសន៍រម្លឹកពីការវិវត្តរីកចម្រើនយ៉ាងឆាប់​រហ័ស​ផ្នែក បច្ចេកវិទ្យាឌីជីល ដែលប្រជាពលរដ្ឋ ទោះរស់នៅតំបន់ដាច់ស្រយាលបែបណាក៏ដោយ ក៏មានទូរស័ព្ទដៃ ​ប្រើប្រាស់ដែរ ដើម្បីប្រសិទ្ធផលនៃការងារ ក្នុងការប្រទាក់ក្រឡាលើគ្រប់វិស័យ។ នេះជាកិច្ចការសំខាន់ ដែលរាជរដ្ឋាភិបាលបាននឹងកំពុងជំរុញការកសាងហេដ្ឋារចនា​សម្ព័ន្ធឌីជីថល។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានផ្តល់អាទិភាពខ្ពស់ទៅលើការ លើកកម្ពស់វិស័យអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ សំដៅពន្លឿនការពង្រីកធនធានមនុស្ស និងការ​ពង្រឹង​មូល ធនមនុស្សដែលអាចឆ្លើយតបទាន់ពេលវេលាទៅនឹងសេចក្តីត្រូវការ​នៃវិវត្តនៅក្នុងសង្គម​សេដ្ឋកិច្ចកម្ពុជា។ ដើម្បីឆ្លើយតបទាន់ពេលវេលាទៅនឹងសេចក្ដីត្រូវការនេះ សម្រាប់កសាងហេដ្ឋា​រចនាសម្ព័ន្ធអប់រំ មានជា អាទិ៍ គ្រឹះស្ថានឧត្តមសិក្សា មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកវិទ្យា សាលារៀន បណ្ណាល័យ ជាដើម ដែលទាំងរដ្ឋ និងឯកជន កំពុងរីកលូតលាស់យ៉ាងរហ័ស ទាំងបរិមាណ និងគុណភាពគួរឱ្យកត់សម្គាល់ ហើយជាលទ្ធផលនេះ ក៏បានឆ្លុះបញ្ចាំងពីការកើន​ឡើងនូវចំនួននិស្សិតនៅកម្ពុជាយ៉ាងច្រើន បានចូលរួម ប្រកួតប្រជែងសមត្ថភាពលើមុខជំនាញ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យាទាំងនៅក្នុងតំបន់ និងអន្តរជាតិ៕ អត្ថបទ៖ មុត សុទ្ធ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm