ព្រះខ័ន​រាជ​ចែក​ផ្លូវ​ជាមួយ Mika និង Daisuke ក្រោយ​បញ្ចប់​រដូវ​កាល​ត្រឹម​ជើងឯក​រង

2021/11/22 05:41:06 pm        409

​បាល់ទាត់៖ ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀងបានប្រកាស​ចែកផ្លូវ​ជាមួយ​កីឡាករ​បរទេស ២​រូបរួមមាន​ខ្សែប្រយុទ្ធ​អេ​ស្ប៉ា​ញ Miguel Angel Junco Martinez ហៅ Mika និង​ខ្សែបម្រើ​ជប៉ុន Daisuke Kobayashi ។ ការចែក​ផ្លូវការ​នេះធ្វើឡើង​ក្រោយ​លី​គ​កំពូល​កម្ពុជាឆ្នាំ​២០២១ បានបញ្ចប់​កាលពី​ថ្មីៗដោយ​ព្រះខ័ន​រាជ​ស្វាយរៀងទ​ទូល​បាន​ជើងឯក​រង។​

​ចំពោះ​កីឡាករ Mika ត្រូវបាន​អ្នកគាំទ្រក៏ដូចជា​គ្រូបង្វឹកចាត់ទុក ជា​ខ្សែប្រយុទ្ធ​ដ៏​យល់ចិត្ត​ជាមួយ​ខ្សែប្រយុទ្ធ​ស្នូល Privat ជាក់ស្ដែងសម្រាប់​ការបង្ហាញ​ខ្លួន​ពេញ​មួយ​រដូវ​កាល​កន្លងមក ក្រៅពី​រកបាន ១៥​គ្រាប់រួមចំណែក​ជួយ​ក្រុម​ទទួលបាន​ជើងឯក​រង កីឡាករ​អេ​ស្ប៉ា​ញ​រូបនេះក៏​តែង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បញ្ចប់​ទី​ផងដែរ ពិសេស Assist ឲ្យ Privat តែម្ដង។​ ​ដោយឡែក Daisuke វិញត្រូវបាន​ក្រុមការងារ ក៏ដូចជា​មិត្ត​រួម​ក្រុម សម្ដែង​ការ​ស្ដាយ​ស្រ​ណេះចំពោះ​ការចាកចេញ​មួយ​នេះ ដ្បិត​គេ​បាន​ចំណាយពេល ៤​រដូវ​កាល​មកហើយ​ជាមួយ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង និង​ធ្លាប់​រួមចំណែក​ជួយ​ក្រុម​គ្រង​ជើងឯក​លី​គំ​ពូ​ល​កម្ពុជាកាលពី​ឆ្នាំ​២០១៩ ទៀតផង។

មុន​ចាកចេញ Daisuke បានលើកឡើង​យ៉ាងខ្លី​ថា លី​គ​កំពូល​កម្ពុជាគឺមាន​ការរីកចម្រើន​រាល់​ឆ្នាំ ហើយ​កម្រិត​ប្រកួតប្រជែង​ក៏​មិន​ងាយស្រួល​ដែរ។ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំកាន់តែ​ពិបាក​ទៀតផង។​ ​ជាមួយ​ការចាកចេញ​របស់​កីឡាករ​បរទេស​ទាំង ២​រូបនេះពុំ​ត្រូវបាន​ទម្លាយ​អំពី​មូលហេតុ​នោះទេ តែ​ថ្នាក់ដឹកនាំ និង​កីឡាករនៃ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀងបាន​ថ្លែងអំណរគុណ និង​ជូនពរ​ពួកគេ​ទទួល​បាន​ជោគជ័យបន្ថែមទៀត​ក្នុង​អាជីព​នា​ថ្ងៃ​អនាគត៕

អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        150
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        161
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm