UNRWA៖ កុមារហ្កាហ្សាជាង ៤៥៤.០០០នាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺស្វិតដៃជើង ក្នុងរយៈពេល ២ ថ្ងៃ

2025/02/25 10:25:53 pm        47

ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានចាក់វ៉ាក់សាំងកុមារជាង ៤៥៤.០០០នាក់ ប្រឆាំងនឹងជំងឺស្វិតដៃជើង នៅតំបន់ហ្កាហ្សាស្ទ្រីប ក្នុងរយៈពេលពីរថ្ងៃ កន្លងទៅនេះ។

ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់ដើម  បូព៌ា (UNRWA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«យុទ្ធនាការទ្រង់ទ្រាយធំនេះ មានគោលបំណងការពារកុមារពីគ្រោះថ្នាក់នៃជំងឺនេះ ចំពេលមានបញ្ហាប្រឈមផ្នែកមនុស្សធម៌ នៅក្នុងតំបន់»។

អង្គការ UNRWA បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការការពារសុខភាពកុមារ និងការពង្រឹងភាពស៊ាំរបស់ពួកគេ។

អង្គការនេះ បានបញ្ជាក់ថា ក្រុមវេជ្ជសាស្រ្ដរបស់ខ្លួន បានធ្វើការពេញម៉ោង ក្នុងការសម្របសម្រួលជាមួយអាជ្ញាធរសុខាភិបាលក្នុងស្រុក និងអន្តរជាតិ ដើម្បីធានាថា វ៉ាក់សាំងទៅដល់កុមារគោលដៅទាំងអស់។

ដោយលើកឡើងពីសារៈសំខាន់នៃការចាក់ថ្នាំ ដើម្បីការបង្ការជំងឺរាតត្បាត អង្គការ UNRWA បានជំរុញឲ្យ ក្រុមគ្រួសារបន្តកិច្ចសហប្រតិបត្តិការ ជាមួយក្រុមសុខាភិបាល ដើម្បីធានាថា កុមារគ្រប់រូបទទួលបានវ៉ាក់សាំងចាំបាច់ទាំងនេះ។

យុទ្ធនាការនេះ គឺជាផ្នែកមួយនៃកម្មវិធីសុខភាពទូលំទូលាយរបស់ទីភ្នាក់ងារ ដែលផ្តល់ការថែទាំសុខភាពបឋម និងបង្ការដល់ជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា និងតំបន់ប្រតិបត្តិការផ្សេងទៀត។

ទោះបីជាមានការហាមឃាត់ថ្មីៗនេះរបស់អ៊ីស្រាអែលលើសកម្មភាពរបស់ខ្លួន នៅក្នុងទឹកដីប៉ាឡេស្ទីនក៏ដោយ ក៏UNRWA នៅតែបន្តផ្តល់សេវាមនុស្សធម៌ ដល់ប្រជាជននៅតំបន់ហ្កាហ្សាដែរ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        32
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        67
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm