សហភាពអឺរ៉ុប នឹងផ្តល់ជំនួយថ្មីចំនួន ៣,៥ ពាន់លានអឺរ៉ូ ដល់អ៊ុយក្រែន

2025/02/25 10:28:23 pm        54

ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃចន្ទថា សហភាពអឺរ៉ុប នឹងផ្តល់ជំនួយដល់អ៊ុយក្រែនចំនួន៣,៥ ពាន់លានអឺរ៉ូ (៣,៦៧ ពាន់លានដុល្លារ) ដែលនឹងចាប់ផ្តើមនៅខែក្រោយ។

លោកស្រី von der Leyen បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកស្រី ទៅកាន់ទីក្រុងគីវ ថា៖«ខ្ញុំអាចប្រកាសថា ជំនួយថ្មីចំនួន ៣,៥ ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន នឹងមកដល់នៅក្នុងខែមីនា»។

លោកស្រីបានគូសបញ្ជាក់ថា ដោយសារមូលនិធិអ៊ុយក្រែន និងប្រាក់កម្ចីពីក្រុមប្រទេស G7 គម្រោងចំណាយថវិការបស់អ៊ុយក្រែនសម្រាប់ឆ្នាំ ២០២៥ទាំងមូល ត្រូវបានផ្តល់ឲ្យយ៉ាងពេញលេញ។

លោកស្រី Von der Leyen ក៏បានបង្ហាញកញ្ចប់សុវត្ថិភាពថាមពល ដែលមានគោលបំណងធានានូវប្រព័ន្ធថាមពលដែលធន់ សុវត្ថិភាព និងចំណាយថវិកាតិចសម្រាប់អ៊ុយក្រែន។

ជាផ្នែកនៃការគាំទ្ររយៈពេលវែងរបស់សហភាពអឺរ៉ុប ផែនការនេះ រួមបញ្ចូលទាំងការដាក់បញ្ចូលទីផ្សារ    អគ្គិសនីរបស់អ៊ុយក្រែនយ៉ាងពេញលេញ ទៅក្នុងប្រព័ន្ធអ៊ឺរ៉ុប នៅឆ្នាំ ២០២៧ និងការបន្តបញ្ចូលអ៊ុយក្រែនទៅក្នុងវិស័យឧស្ម័នរបស់សហភាពអឺរ៉ុប។

លើសពីនេះ លោកស្រីបានបញ្ជាក់ថា សហភាពអឺរ៉ុប នឹងធ្វើការពន្លឿនការបញ្ជូនអាវុធ និងគ្រាប់រំសេវ ដល់អ៊ុយក្រែន ក្នុងប៉ុន្មានសប្តាហ៍ខាងមុខ។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        68
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        65
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        63

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm