ស៊ូដង់គំរាមសងសឹកកេនយ៉ា ជុំវិញការផ្តល់ទីតាំងដល់កងម្លាំងយោធាប៉ារ៉ា ធ្វើសកម្មភាព

2025/02/25 10:38:34 pm        48

រដ្ឋាភិបាលស៊ូដង់កាលពីថ្ងៃចន្ទ បានប្តេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងប្រទេសកេនយ៉ា ជុំវិញការផ្តល់ទីកន្លែងសម្រាប់សកម្មភាពរបស់កងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស(RSF)។

អនុរដ្ឋមន្ត្រីក្រសួងការបរទេសស៊ូដង់ លោក Hussein al-Amin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Port Sudanថា៖«យើងនឹងដាក់ឯកសារ  ទៅកាន់សហភាពអាហ្រ្វិក និងអង្គការអន្តរជាតិផ្សេងទៀត ហើយយើងមានវិធានការដ៏ហ្មត់ចត់ប្រឆាំងនឹងប្រទេសកេនយ៉ា ជុំវិញជំហរអរិភាពរបស់ខ្លួនចំពោះប្រទេសស៊ូដង់»។

លោកបានបន្ថែមថា៖«យើងនឹងចាត់វិធានការសេដ្ឋកិច្ច រួមមានការហាមឃាត់ការនាំចូលផលិតផលរបស់កេនយ៉ា ជាពិសេសចាប់តាំងពីស៊ូដង់ គឺជាប្រទេសនាំចូលតែដ៏ធំបំផុតមួយរបស់ប្រទេសកេនយ៉ា»។

មន្ត្រីស៊ូដង់បានចោទប្រកាន់ប្រទេសកេនយ៉ាថា បានគាំទ្រកងកម្លាំង RSF ដែលបានប្រយុទ្ធជាមួយកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) ចាប់តាំងពីពាក់កណ្តាលខែមេសា ឆ្នាំ ២០២៣។

លោកបានពណ៌នាអំពីការធ្វើជាម្ចាស់ផ្ទះរបស់ប្រទេសកេនយ៉ានូវពិធីចុះហត្ថលេខារបស់កងកម្លាំង RSF និងសម្ព័ន្ធមិត្តរបស់ខ្លួនសម្រាប់បង្កើតធម្មនុញ្ញ ដែលអំពាវនាវឲ្យមានការបង្កើតរដ្ឋាភិបាលស្រមោលមួយថា ជា «ទង្វើអរិភាព និងការជ្រៀតជ្រែកយ៉ាងច្បាស់ នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ស៊ូដង់»។

លោកបានបញ្ជាក់ថា ទង្វើរបស់កេនយ៉ា គឺជាការរំលោភលើធម្មនុញ្ញ និងកិច្ចព្រមព្រៀងអន្តរជាតិទាំងអស់ រួមទាំងអង្គការសហប្រជាជាតិ សហភាពអាហ្វ្រិក អាជ្ញាធរអន្តររដ្ឋាភិបាលស្តីពីការអភិវឌ្ឍ និងកិច្ចការ    ផ្សេងៗទៀត។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        160
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        200
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm