មន្រ្តីជាន់ខ្ពស់កម្ពុជា និងតំណាងសមាជិកអាស៊ាន ចុះពិនិត្យទីតាំងរៀបចំធ្វើលំហាត់សមយុទ្ធឆ្លើយតបគ្រោះមហន្តរាយអាស៊ានឆ្នាំ២០២៥ ក្នុងរាជធានីភ្នំពេញ

2025/02/25 11:00:20 pm        122

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានដឹកនាំគណៈប្រតិភូ មកពីមជ្ឈមណ្ឌល AHA, តំណាងរដ្ឋសមាជិកអាស៊ាន និងអាជ្ញាធរពាក់ព័ន្ធថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរបស់កម្ពុជា ចុះពិនិត្យទីតាំង និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ នៅទីបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស សម្រាប់ត្រៀមរៀបចំធ្វើលំហាត់សមយុទ្ធឆ្លើយតបគ្រោះមហន្តរាយក្នុងតំបន់អាស៊ានឆ្នាំ២០២៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងខែកក្កដាខាងមុខ។

លំហាត់សមយុទ្ធឆ្លើយតបគ្រោះមហន្តរាយក្នុងតំបន់អាស៊ានឆ្នាំ២០២៥នេះជាសកម្មភាពអមនៃភាពជាម្ចាស់ផ្ទះរបស់កម្ពុជាមុនឆ្ពោះទៅរកកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន លើកទី៤៦ និងលើកទី៤៧។ លំហាត់សមយុទ្ធនេះមានសារសំខាន់សម្រាប់ពង្រឹងការត្រៀមលក្ខណៈក្នុងតំបន់ និងពង្រឹងសមត្ថភាពឆ្លើយតបក្នុងការប្រឈមមុខនឹងគ្រោះមហន្តរាយធម្មជាតិដែលកើតមានជាទូទៅនៅក្នុងតំបន់អាស៊ាន។

លំហាត់សមយុទ្ធនេះធ្វើឡើង ដើម្បីសាកល្បង និងកែលម្អយន្តការឆ្លើយតប ព្រមទាំងពិនិត្យឡើងវិញនូវយន្តការសម្របសម្រួលថ្នាក់ជាតិ និងប្រព័ន្ធឆ្លើយតបគ្រោះមហន្តរាយក្នុងតំបន់ ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសមាជិកអាស៊ាន អង្គការអន្តរជាតិ និងដៃគូផ្សេងទៀតក្នុងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះគ្រោះមហន្តរាយ។

សូមរំលឹកថា នេះជាលើកទីពីរហើយដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះសមយុទ្ធថ្នាក់តំបន់ ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីមជ្ឈមណ្ឌល AHA ដោយលំហាត់សមយុទ្ធនេះនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលផ្តោតលើប្រធានបទ "ការជួយសង្គ្រោះជនរងគ្រោះដោយទឹកជំនន់" ដែលលំហាត់នាពេលខាងមុខបានរួមបញ្ចូលនូវសកម្មភាពសំខាន់ៗ មានដូចជាសកម្មភាពលំហាត់លើតុ (TTX), លំហាត់បញ្ជាការប្រកាស (CPX), លំហាត់ហ្វឹកហ្វឺនលើទីវាល (FTX) ដើម្បីជាការសាកល្បង និងពិនិត្យមើលយន្តការសម្របសម្រួលជាតិ និងប្រព័ន្ធឆ្លើយតបគ្រោះមហន្តរាយក្នុងតំបន់៕

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        447
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        481
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        622

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm