ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលនៃប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ថា រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានសម្រេចដកទណ្ឌកម្មលើការផ្គត់ផ្គង់បរិក្ខារពេទ្យ ដល់ប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី ២៨ ខែកុម្ភៈ។
ក្រសួងបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា៖ «ការនាំចេញឧបករណ៍វេជ្ជសាស្រ្តទៅកាន់ប្រទេសរុស្ស៊ី ត្រូវបានលើកលែងពីការអនុញ្ញាតដោយផ្ទាល់ ផ្អែកលើមូលដ្ឋានពិសេស»។ គួរបញ្ជាក់ដែរថា ចំណាត់ការនេះ នឹងចូលជាធរមាន នៅថ្ងៃទី២៨ ខែកុម្ភៈ។
ក្រសួងសង្កត់ធ្ងន់ថា ការរឹតបន្តឹង នឹងត្រូវបានដកចេញ ដោយសារតែក្រុមហ៊ុននាំចេញឧបករណ៍វេជ្ជ សាស្ត្រ ត្រូវបានគេសម្រេចឲ្យមានការផ្គត់ផ្គង់ឧបករណ៍ ដែលទំនងជាមិនត្រូវបានប្រើជាអាវុធ។