អ៊ីរ៉ាក់បញ្ជាក់ពីការប្ដេជ្ញាកាត់បន្ថយផលិតកម្មប្រេង

2025/02/26 12:00:51 am        78

ក្រសួងប្រេងរបស់ប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃចន្ទ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះកិច្ចព្រមព្រៀងជាមួយអង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលត្រូវបានគេស្គាល់ថា ជា OPEC + លើការកាត់បន្ថយផលិតកម្មដោយស្ម័គ្រចិត្ត ជាការបន្ថែមលើកិច្ចខិតខំប្រឹងប្រែង ដើម្បីទូទាត់សងសម្រាប់ការលើសកូតា ក្នុងអំឡុងពេលប៉ុន្មានខែមុននេះ។

សេចក្តីថ្លែងការណ៍របស់ក្រសួង បានឲ្យដឹងថា ការប្តេជ្ញាចិត្តរបស់ខ្លួន បានកើតឡើងក្នុងអំឡុងពេលការសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីប្រេងអ៊ីរ៉ាក់ Hayan Abdul Ghani រដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអ៊ូឌីត ព្រះអង្គម្ចាស់ Abdulaziz bin Salman Al Saud ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak និងអគ្គលេខាធិការអង្គការ OPEC លោក Haitham Al Ghais ។

ក្រសួងអ៊ីរ៉ាក់ បានលើកឡើងថា ខ្លួននឹងដាក់ផែនការធ្វើបច្ចុប្បន្នភាព ដើម្បីទូទាត់សងសម្រាប់ផលិតកម្មអតិរេក ក្នុងអំឡុងពេលមុន ដោយគិតគូរពីការទទួលប្រេងរបស់រដ្ឋាភិបាលសហព័ន្ធ ដែលផលិតនៅក្នុងតំបន់ឃើដឌីស្តង់ពាក់កណ្តាលស្វយ័ត និងការបន្តការនាំចេញតាមបំពង់បង្ហូរអ៊ីរ៉ាក់-ទួរគី។

យោងតាមទិន្នន័យពីប្រភពមួយចំនួនដែលត្រូវបានអនុម័តដោយអង្គការ OPEC ការផលិតប្រេងឆៅរបស់អ៊ីរ៉ាក់ក្នុងខែមករា បានឈានដល់ ៣,៩៩៩ លានបារ៉ែល ក្នុងមួយថ្ងៃ ដែលជាសូចនាករវិជ្ជមាន ឆ្លុះបញ្ចាំងពីការប្រកាន់ខ្ជាប់របស់អ៊ីរ៉ាក់ចំពោះកម្រិតផលិតកម្ម ដែលបានព្រមព្រៀងគ្នា។

សេដ្ឋកិច្ចរបស់ប្រទេសអ៊ីរ៉ាក់ពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញប្រេងឆៅ ដែលមានប្រហែល ៩០% នៃប្រាក់ចំណូលរបស់ប្រទេសនេះ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        14
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        62
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm