ប្រទេសនានាមិនស្របគ្នា លើបញ្ហាមូលនិធិការពារធម្មជាតិ នៅឯកិច្ចពិភាក្សាដែលចាប់ផ្ដើមឡើងវិញរបស់ UN

2025/02/26 12:09:03 am        80

សន្និសីទ ស្តីអំពីការអភិរក្សធម្មជាតិដ៏ធំបំផុតរបស់ពិភពលោក នឹងចាប់ផ្តើមឡើងវិញ នៅថ្ងៃអង្គារ (ទី២៥ ខែកុម្ភៈ) នេះ បន្ទាប់ពីការចរចានេះ បានដួលរលំ ដោយសារការខ្វែងគំនិតគ្នា ក្នុងឆ្នាំ២០២៤ ដោយប្រធានកិច្ចប្រជុំ បានព្រមានថា ការកើនឡើងនូវ «ការមិនចុះសម្រុងគ្នា» ជាសកល គឺជាការរារាំងដល់កិច្ចប្រឹងប្រែង ដើម្បីការពារភពផែនដី។

ដោយមានរយៈពេលជាង ២ឆ្នាំបន្ទាប់ពីការចុះកិច្ចព្រមព្រៀងដ៏សំខាន់ ស្ដីអំពីធម្មជាតិ ក្នុងនោះមានរួមទាំងការសន្យាការពារឲ្យបាន ៣០ភាគរយ ចំពោះដី និងសមុទ្ររបស់ពិភពលោក នៅត្រឹមឆ្នាំ២០៣០ ប្រទេសនានា នៅតែបន្តជជែកតវ៉ាគ្នា អំពីទឹកប្រាក់ដែលត្រូវការ ដើម្បីបញ្ចៀសការបំផ្លិចបំផ្លាញ ដែលអ្នកវិទ្យាសាស្ត្រនិយាយថា គំរាមកំហែងដល់ជីវៈជម្រុះរាប់លានប្រភេទ។

អ្នកចរចាដែលជួបប្រជុំគ្នា នៅទីស្នាក់ការអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (UN) នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ក្នុងសប្តាហ៍នេះ មានភារកិច្ចបំបែកភាពជាប់គាំង ជុំវិញការផ្តល់មូលនិធិ រវាងប្រទេសអ្នកមាន និងប្រទេសកំពុងអភិវឌ្ឍន៍ ដែលបានឃើញកិច្ចពិភាក្សា COP16 នៅទីក្រុងកាលី ប្រទេសកូឡុំប៊ី បានបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀង កាលពីខែវិច្ឆិកាឆ្នាំមុន។

ប្រធានកិច្ចចរចារបស់ UN គឺរដ្ឋមន្ត្រីក្រសួងបរិស្ថានកូឡុំប៊ី លោកស្រី Susana Muhamad បាននិយាយថា បណ្ដាប្រទេសទាំងឡាយ ចាំបាច់ត្រូវ «ដោះស្រាយយ៉ាងខ្លាំងក្លា ចំពោះវិបត្តិដែលមានស្រាប់នៃការបាត់បង់ជីវៈចម្រុះ និងបម្រែបម្រួលអាកាសធាតុ»។

លោកស្រីបានបន្ថែមថា ប៉ុន្តែដំណើរការ នៅទីក្រុងកាលី ត្រូវបានរារាំងដោយសារការបែកបាក់អន្តរជាតិ។ ហើយអំឡុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃចន្ទ (ទី ២៤ ខែកុម្ភៈ) លោកស្រី Muhamad បានសួរថា៖ «ហេតុអ្វីបានជាយើងមានការខ្វែងគំនិតគ្នា ជុំវិញបញ្ហានេះ?»។

លោកស្រីបានលើកឡើងថា៖ «វាគឺជាកិច្ចការដែលត្រូវតែធ្វើ។ ខ្ញុំគិតថា តាមទស្សនៈរបស់ខ្ញុំ ដោយសារមានការផ្លាស់ប្តូរទិដ្ឋភាព នៅក្នុងភូមិសាស្ត្រនយោបាយ ហើយវាក៏ទាក់ទងនឹងតម្រូវការដែលជម្លោះប្រដាប់អាវុធ កំពុងដាក់បន្ទុកផ្នែកហិរញ្ញវត្ថុរបស់ប្រទេសនានា»។

លោកស្រី Muhamad មិនបានលើកឡើងពីភាពជាក់លាក់នោះទេ ប៉ុន្តែអ្នកបង្កើតគោលនយោបាយ ក្នុងប្រទេសអ្នកមាន កំពុងជួបប្រទះបញ្ហាប្រឈមនានា រាប់ចាប់ពីភាពតានតឹងពាណិជ្ជកម្ម រហូតដល់សង្គ្រាមនៅអ៊ុយក្រែន។ ហើយការជាប់ឆ្នោតឡើងវិញរបស់លោក Donald Trump ជាប្រធានាធិបតីអាមេរិក ក៏កំពុងផ្ដល់ក្ដីបារម្ភផងដែរ បើទោះបីជាសហរដ្ឋអាមេរិក មិនបានចុះហត្ថលេខាលើអនុសញ្ញារបស់ UN ស្តីពីជីវចម្រុះក៏ដោយ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        78
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        64
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm