រាជរដ្ឋាភិបាលនៅតែបន្តកំណត់លំដាប់វិស័យអាទិភាព ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់យក "មនុស្ស" ជាអាទិភាពទី១ និងបានកំណត់យក "ការអភិវឌ្ឍធនធានមនុស្ស" ជាបញ្ចកោណទី១ ​

2025/02/26 12:41:39 am        105

សៀមរាប ៖ ​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ជូន​និស្សិតជ័យលាភីនៃសាកលវិទ្យាល័យសៅស៍អ៉ីសថ៍អេយសៀ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ថា ធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់គ្រប់ដំណើរការនៃការអភិវឌ្ឍ។ ក្នុងន័យនេះ ទើបរាជរដ្ឋាភិបាលនៅតែបន្តកំណត់លំដាប់វិស័យអាទិភាព ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់យក "មនុស្ស"ជាអាទិភាពទី១ ហើយ ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យា ជាអាទិភាពបន្តបន្ទាប់ និងបានកំណត់យក "ការអភិវឌ្ឍធនធានមនុស្ស" ជាបញ្ចកោណទី១ ក្នុងចំណោមបញ្ចកោណទាំង៥។ 

ជាមួយគ្នានេះ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី​ក៏បានជំរុញប្រជាពលរដ្ឋឱ្យប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល ព្រោះបច្ចេកវិទ្យានេះ គឺជាផ្នែកមួយនៃជីវិតទៅហើយ មិនថានៅក្នុងវិស័យណា ក៏មានការចាំបាច់ក្នុងការប្រើប្រាស់ដែរ ។ ហេតុនេះហើយ បានជារាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជាច្រើនដើម្បីពង្រឹងគុណភាពធនធានមនុស្សក្នុងការធ្វើទំនើបកម្មឌីជីថលលើគ្រប់វិស័យ។ ជាក់ស្ដែង សូម្បីតែការធ្វើទិដ្ឋាការ (VISA) និងការដាក់លក់សំបុត្រចូលទស្សនាក្នុងតំបន់រមណីយដ្ឋានអង្គរ ក៏ត្រូវធ្វើតាមប្រព័ន្ធអនឡាញ និងម៉ាស៊ីនស្វ័យប្រវត្តិ រួចទៅហើយ។

 ពាក់ព័ន្ធនឹងការអភិវឌ្ឍធនធានមនុស្សនេះដែរ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងកសាងធនធានមនុស្សដើម្បីឱ្យកូនខ្មែរមានភាពរឹងមាំ និងកាន់តែរីកចម្រើនជាបន្តបន្ទាប់ទៅមុខទៀត និងមានភាពម្ចាស់ការលើខ្លួនឯងលើគ្រប់វិស័យ និងប្រកាន់យកទស្សនៈ ពង្រឹងជាតិខ្មែរ គឺពង្រឹងខ្លួនឯង ។ ជាមួយគ្នានេះ យើងអាចអភិវឌ្ឍធនធានមនុស្សរីកចម្រើនទៅមុខបានលុះត្រាតែប្រទេសយើងមានសុខសន្តិភាព ស្ថិរភាព និងសណ្ដាប់ធ្នាប់ល្អ ហេតុនេះ ត្រូវថែរក្សាឱ្យបាន។

មុននឹងបញ្ចប់ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឱ្យនិស្សិតជ័យលាភីទាំងអស់ត្រូវប្រកាន់នូវផ្នត់គំនិតវិជ្ជមាន ព្រមទាំងដាក់ទិសដៅការងារឱ្យចំ និងច្បាស់លាស់ដើម្បីទទួលបានជោគជ័យក្នុងជីវិត ហើយត្រូវខិតខំព្យាយាមក្នុងការដោះស្រាយបញ្ហានានា ។ ការបំពេញការងារត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ « ធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះសុំគោលការណ៍» ដោយមុននឹងធ្វើកិច្ចការអ្វីមួយត្រូវកំណត់អាទិភាពការងារទៅតាមលំដាប់លំដោយ, ក្ដាប់ឱ្យបាននូវគោលបំណង និងគោលការណ៍របស់ថ្នាក់លើ រួចត្រូវព្យាយាមបំពេញការងារឱ្យលឿន និងដោះស្រាយបញ្ហាឱ្យបាន និងស្របតាមគោលគំនិតរបស់ថ្នាក់លើឱ្យអស់លទ្ធភាព ក្នុងករណីដោះស្រាយមិនបាន ត្រូវសុំគោលការណ៍ និងរាយការណ៍។

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm