ក្រុមអាជ្ញាធរកូឡុំប៊ី និយាយកាលពីថ្ងៃចន្ទថា បុរសជនជាតិកូឡុំប៊ីម្នាក់ ត្រូវបានចាប់ខ្លួន ពេលដែលគាត់ប៉ុនប៉ងឡើងលើជើងហោះហើរចេញពីទីក្រុង Cartagena ទៅកាន់ទីក្រុង Amsterdamប្រទេសហូឡង់ ដោយលាក់សារធាតុកូកាអ៊ីន ១៩គ្រាប់នៅក្នុងសក់ពាក់របស់គាត់ ។
យោងតាមការអះអាងរបស់មេបញ្ចាការនគរបាលក្រុង Cartagena លោកឧត្តមសេនីយ៍ទោ Gelver Yecid Pena Araque បានឲ្យដឹងថា ការធ្វើឲ្យខកខាននេះ បានកើតមានឡើង ក្រោយនីតិវិធីត្រួតពិនិត្យ និងការពារការលក់កូកាអ៊ីនជាង ៤០០ដូស ដែលមានតម្លៃជាង ១ម៉ឺនដុល្លារនៅលើទីផ្សារអន្តរជាតិ ។
ជនសង្ស័យត្រូវបានប្រគល់ជូនការិយាល័យអគ្គរដ្ឋអាជ្ញា សម្រាប់ឧក្រិដ្ឋកម្មជួញដូរ ផលិត និងគ្រប់គ្រងគ្រឿងញៀន ។
លោក Araque និយាយថា តាមរយៈការស្កេន និងការឆេកឆេរខ្លួន សក់ពាក់ត្រូវបានរកឃើញដែលមានសារធាតុកូកាអ៊ីនទម្ងន់ ២២០ក្រាម ដែលគាត់មានបំណងនាំចេញទៅកាន់ទីក្រុង Amsterdam ហើយបរិមាណគ្រឿងញៀននេះ មានតម្លៃប្រហែលជាង ១ម៉ឺនដុល្លារ នៅលើទីផ្សារអឺរ៉ុប ៕