អង្គការក្រៅស្រុកនិងសហការជាមួយក្រសួងកិច្ចការនារី ចូលរួមលើកកម្ពស់ភាពអង់អាចស្រ្តី និងក្មេងស្រី

2025/02/26 02:30:02 am        112

ភ្នំពេញ ៖ អង្គការក្រៅរដ្ឋាភិបាលមួយ ចង់សហការជាមួយក្រសួងកិច្ចការនារី លើគម្រោងអនុវត្តសកម្មភាពមួយចំនួន លើការចូលរួម ចំណែកលើកកម្ពស់ភាពអង់អាចស្រ្តី និងក្មេងស្រី ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

​លោកជំទាវកិត្តិបណ្ឌិត អ៉ឺង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ លើការ បង្កើនភាពអង់អាចស្រ្តី និងក្មេងស្រី ក៏ដូចជាពិនិត្យលទ្ធភាពក្នុងការបង្កើនកិច្ចសហការរវាងអង្គការ Formation et Progrès-Cambodge និងក្រសួងកិច្ចការនារី ក្នុងនោះលោកជំទាវកិត្តិបណ្ឌិត បានគូសបញ្ជាក់ពីបេសកកម្ម និងកិច្ចការជាអាទិភាពរបស់ក្រសួង កិច្ចការនារី ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល លើការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចស្រ្តី និងក្មេងស្រីនៅ កម្ពុជា ដែលកន្លងមក កិច្ចការនេះសម្រេចបាននូវវឌ្ឍនភាព និងសមិទ្ធផលគួរឱ្យកត់សម្គាល់។

ជាការឆ្លើយតប, លោក François Schnoebelen ប្រធានអង្គការ Formation et Progrès-Cambodge (សៀមរាប) បានសម្តែងនូវអំណរគុណ និងកោតសរសើរក្រសួងកិច្ចការនារី ដែលបានបំពេញបេសកកម្មរបស់ខ្លួនប្រកបដោយលទ្ធផលជាផ្លែផ្កា ចំណែកក្នុងជំនួបនេះ លោកក៏មានបំណងសហការជាមួយក្រសួង ដើម្បីអនុវត្តសកម្មភាពមួយចំនួន ដើម្បីចូលរួមចំណែកក្នុងការលើក កម្ពស់ស្ថានភាពស្រ្តី និងក្មេងស្រី ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ លោកបានជម្រាបជូនថា អង្គការមានសាលា បដិសណ្ឋារកិច្ច និងទេសចរណ៍ ប៉ូលឌុយប្រ៊ូល ដែលជាសាលាមួយមានស្តង់ដារ និងមានកម្មវិធីសិក្សាប្រកបដោយគុណភាព និង ប្រកួតប្រជែងខ្ពស់ ចំពោះនិស្សិតដែលបញ្ចប់ការសិក្សានៅសាលានោះ តែងត្រូវបានបញ្ជូនទៅធ្វើកម្មសិក្សាទាំងក្នុងនៅក្រៅប្រទេស ដើម្បីរៀនសូត្រ ដកស្រង់បទពិសោធន៍ ជាក់ស្តែងលើមុខជំនាញដែលពួកគេបានសិក្សា។ 

ជាងនេះទៀត លោក François Schnoebelen ក៏បានជម្រាបជូនលោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី អំពីគម្រោងនៃការរៀបចំ វេទិកាបង្កើនភាពអង់អាចស្រ្តី និងក្មេងស្រី នៅខេត្តសៀមរាប ដែលគ្រោងនឹងប្រព្រឹត្តទៅនៅអំឡុងខែឧសភា ឆ្នាំ២០២៥ ឬចុងឆ្នាំនេះ ហើយលោកមានបំណងស្នើសុំកិច្ចសហការពីក្រសួងកិច្ចការនារី ដើម្បីរៀបចំវេទិកានេះ ក្នុងគោលដៅជំរុញលើកកម្ពស់ស្រ្តី និងក្មេងស្រី ឱ្យបានយល់ឱ្យកាន់តែទូលាយ សម្រាប់ជាមូលដ្ឋានគ្រឹះដល់ពួកគាត់។

លោកជំទាវកិត្តិបណ្ឌិត អ៉ឺង កន្ថាផាវី បានកោតសរសើរចំពោះសកម្មភាពរបស់អង្គការ Formation et Progrès-Cambodge ក្នុងនោះក្រសួងគាំទ្រលើគំនិតផ្តួចផ្តើមក្នុងការរៀបចំវេទិកាពង្រឹងភាពអង់អាចស្រ្តី និងក្មេងស្រីនេះ និងសុំឱ្យអ្នកបច្ចេកទេសរវាងភាគី ទាំងពីរពិភាក្សាលម្អិត លើដំណើរការនៃការរៀបចំកិច្ចការនេះឱ្យបានស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        33
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        133
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        243

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm