សម្តេចតេជោ ស្នើឱ្យចិនបើកការធ្វើដំណើរចេញចូលប្រទេសរវាងអាស៊ាន-ចិនឡើងវិញឆាប់ៗ

2021/11/22 07:03:28 pm        373

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្នើលើកទឹកចិត្តឱ្យចិនបើក ការធ្វើដំណើរចេញ-ចូលប្រទេសរវាងតំបន់ទាំងពីរអាស៊ាន-ចិន ឡើងវិញ សំដៅពង្រឹង និងលើកស្ទួយនូវវិស័យទេសចរណ៍ សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស សកម្មភាពធុរកិច្ចពាណិជ្ជកម្ម និងការវិនិយោគ។

ក្នុងពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី ៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះអាស៊ាន-ចិន បានបង្កើតទំនាក់ទំនង​ដ៏ស្អិត​រមួត​ប្រកបដោយសាមគ្គីភាព និងផ្លែផ្កា ដែលផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងចូលរួមចំណែក​យ៉ាង​សំខាន់ ក្នុងការនាំមកនូវសន្តិភាព ស្ថិរភាព សន្តិសុខ វិបុលភាព​ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព ​និងបរិយាប័ន្ន ​នៅក្នុងតំបន់ទាំងពីរ។

ស្របពេលដែលចិនបានក្លាយជាប្រទេសមហាអំណាចឈានមុខមួយ ​និងមានតួនាទីកាន់តែសំខាន់ និង​ច្រើនឡើង ទាំងក្នុងតំបន់​ និងសកលលោក​ ហើយអាស៊ាន​ ក៏បានបំពេញ តួនាទីកាន់​តែ​ទូលំទូលាយ​នោះ ​ទំនាក់ទំនងអាស៊ាន-ចិន នឹងក្លាយជាទំនាក់ទំនងមួយ ដែលកាន់តែសំខាន់ និង​ចាំបាច់ និងដែលមានអត្ថន័យធំធេង ​និងប្រកបដោយផ្លែផ្កា ​សម្រាប់តំបន់ទាំងពីរ ក៏ដូចជា សម្រាប់​សកលលោក​ទាំងមូល ​ជាពិសេសនៅក្នុងបរិការណ៍នៃការស្តារ ​និងជំរុញកំណើនសង្គម-សេដ្ឋកិច្ច ឡើងវិញ ក្នុងបរិបទនៃជំងឺកូវីដ-១៩ ។

សម្តេចតេជោ បានបន្តថា ជាទិសដៅអនាគត កម្ពុជាសូមលើកទឹកចិត្តឱ្យអាស៊ាន-ចិន​ បន្តពង្រឹង ការតភ្ជាប់ក្នុងតំបន់ ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមអាស៊ាន-ចិន ស្តីពីការរួមផ្សំ​ផែនការ​មេតភ្ជាប់ អាស៊ាន ឆ្នាំ២០២៥ (MPAC 2025) ​និងគំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និងផ្លូវ (BRI) ដើម្បី​បង្កើន​ប្រសិទ្ធភាព រំហូរទំនិញ សេវាកម្ម​ និងចលនាប្រជាជន​។

ជាមួយគ្នានេះ បន្ថែមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-ចិន ការទាញប្រយោជន៍​ជា​អតិបរិមា​ពីកិច្ចព្រមព្រៀង ​ស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ​ក្នុងតំបន់ (RCEP) គួរ​ត្រូវ​បាន​ជំរុញ​ និងយកចត្តិទុកដាក់បន្ថែម​ ដែលការណ៍នេះ​ នឹង​ពង្រឹងមូលដ្ឋានគ្រឹះ នៃ​កំណើន​សេដ្ឋកិច្ច​សម្រាប់​រយៈពេលវែង ​ព្រមទាំង​នឹងនាំមកនូវវិបុលភាពទៅវិញទៅមក​ ស្របតាមចក្ខុ វិស័យ នៃ​ភាព​ជាដៃគូយុទ្ធសាស្ត្រ អាស៊ាន-ចិន ឆ្នាំ ២០៣០។

សម្ដេចតេជោ បានបញ្ជាក់ថា កម្ពុជា សូមអបអរសាទរចំពោះប្រទេសចិន ​ដែលបានស្តារ និងជំរុញ កំណើន​សង្គម-សេដ្ឋកិច្ចឡើងវិញឆាប់រហ័ស ​ជាមួយនឹងកំណើនប្រមាណ៩,៨% ក្នុង​រយៈពេលត្រឹម​តែ៩ ​ខែដំបូង ក្នុងឆ្នាំនេះ។ ​កម្ពុជា ក៏សូមអរគុណ​ និងវាយតម្លៃ ​ខ្ពស់ចំពោះចិន ដែលបានចូលរួម​យ៉ាង​សកម្ម ​ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩​ និង​ការស្តារ​ និងជំរុញកំណើនសង្គម-សេដ្ឋកិច្ចឡើងវិញ នៅកម្ពុជា ក៏ដូច ជានៅក្នុងតំបន់ និងសកលលោក៕

អត្ថបទ៖ មុត សុទ្ធ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm