លោក Trump បញ្ជាឱ្យស៊ើបអង្កេតការដំឡើងពន្ធថ្មី លើការនាំចូលទង់ដែងរបស់សហរដ្ឋអាមេរិក

2025/02/26 05:58:36 pm        108

ប្រធានាធិបតីអាមេរិក លោក Donald Trump បានបើកសមរភូមិពាណិជ្ជកម្មថ្មីមួយទៀតកាលពីថ្ងៃអង្គារ (២៥ កុម្ភៈ) ក្នុងការវាយលុករបស់លោកលើបទដ្ឋានពាណិជ្ជកម្មពិភពលោក ដោយបញ្ជាឱ្យស៊ើបអង្កេតលើលទ្ធភាពនៃការដំឡើងពន្ធថ្មីក្នុងការនាំចូលទង់ដែង ដើម្បីកសាងឡើងវិញនូវផលិតកម្មលោហៈធាតុដែលសំខាន់សម្រាប់រថយន្តអគ្គិសនី គ្រឿងយោធា បណ្តាញអគ្គិសនី និងទំនិញប្រើប្រាស់ជាច្រើនទៀតរបស់អាមេរិក។

ដោយចង់រារាំងនូវអ្វីដែលទីប្រឹក្សារបស់លោកមើលឃើញថាជាជំហានរបស់ចិនក្នុងការគ្រប់គ្រងទីផ្សារទង់ដែងពិភពលោក លោក Trump បានចុះហត្ថលេខាលើក្រឹត្យមួយនៅឯសេតវិមាន ដែលបញ្ជាឱ្យរដ្ឋមន្រ្តីពាណិជ្ជកម្មអាមេរិក ចាប់ផ្តើមការស៊ើបអង្កេតសន្តិសុខជាតិក្រោមមាត្រាទី២៣២ នៃច្បាប់ពង្រីកពាណិជ្ជកម្មឆ្នាំ១៩៦២។ នោះជាច្បាប់ដដែល ដែលលោក Trump ធ្លាប់បានប្រើក្នុងអាណត្តិដំបូងរបស់លោកដើម្បីដាក់ពន្ធបន្ថែមជាសកល ២៥% លើដែកថែប និងអាលុយមីញ៉ូម។

ប្រភពពីមន្ត្រីសេតវិមានម្នាក់បានប្រាប់ថា អត្រាដំឡើងពន្ធដែលអាចកើតមាននេះ នឹងត្រូវបានកំណត់ដោយការស៊ើបអង្កេត ដោយបន្ថែមថា លោក Trump ចូលចិត្តដំឡើងពន្ធ ជាជាងកូតា។

នេះជាវិធានការចុងក្រោយបំផុតរបស់លោក Trump ក្នុងការកែប្រែការគាំទ្រផ្នែកធុរកិច្ចជាច្រើនទសវត្សរ៍សម្រាប់ពាណិជ្ជកម្មសេរី ដែលលោកតែងតែចោទប្រកាន់ថា ប៉ះពាល់ដល់មូលដ្ឋានឧស្សាហកម្មរបស់សហរដ្ឋអាមេរិក ហើយភាពចលាចលនេះសំដៅទៅលើសម្ព័ន្ធមិត្តដ៏យូរលង់របស់សហរដ្ឋអាមេរិក ដូចជាកាណាដា និងម៉ិកស៊ិក ក៏ដូចជាគូប្រជែងភូមិសាស្ត្រនយោបាយដ៏ធំ ដូចជាប្រទេសចិនជាដើម៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        18
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        29
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm