សេតវិមានកាលពីថ្ងៃអង្គារទី២៥ ខែកុម្ភៈ បានកាត់ចំនួនអ្នកសាររព័ត៌មានដែលមានឥទ្ធិពលក្នុងការផ្សព្វផ្សាយជិត១សតវត្សរ៍មកហើយ ដើម្បីសម្រេចថាតើក្នុងចំណោមអ្នកសារព័ត៌មានណាខ្លះដែលត្រូវធ្វើសេចក្តីរាយការណ៍ពីព្រឹត្តិការណ៍របស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលលោក Donald Trump បានអួតថា លោកកំពុងឲ្យពួកគេផ្សព្វផ្សាយគ្រប់ជ្រុងជ្រោយ ដោយបើកទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយ។

អ្នកនាំពាក្យរបស់លោក Trump លោកស្រី Karoline Leavitt បានធ្វើសេចក្តីប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃដោយនិយាយថា សមាគមអ្នកឆ្លើយឆ្លងព័ត៌មានឯករាជ្យរបស់សេតវិមាន (WHCA) នឹងលែងឲ្យមាន «ផ្តាច់មុខ លើការជ្រើសរើសសមាជិកនៃ «ក្លឹបអ្នកការសែត» ទៀតហើយ។

ក្លឹបអ្នកកាសែត គឺជាក្រុមអ្នករាយការណ៍ព័ត៌មាន ដែលធ្វើសេចក្តីរាយាការណ៍អំពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក នៅកន្លែងរឹតត្បិតជាញឹកញាប់ដូចជានៅការិយាល័យ Oval និងនៅមូលដ្ឋាន Air Force One ហើយចែករំលែកសម្ភារៈរបស់ពួកគេជាមួយស្ថាប័នព័ត៌មានផ្សេងទៀត។
ចំណាត់ការនេះបានធ្វើឡើងក្នុងពេលដែលមានភាពចម្រូងចម្រាស់កាន់តែខ្លាំងឡើងរវាងសេតវិមាន និងទីភ្នាក់ងារសារព័ត៌មាន Associated Press(AP) ដែលលោក Trump បានរារាំងពីព្រឹត្តិការណ៍ប្រធានាធិបតីជាប់ៗគ្នាក្នុងជម្លោះ ជុំវិញការប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិក ទៅជា «ឈូងសមុទ្រអាមេរិក»។