មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ របស់សហរដ្ឋអាមេរិក បានរាយការណ៍ថា ករណីជំងឺកញ្ជ្រឹលរហូតមកដល់ពេលនេះ បានកើនឡើងដល់៩៣ករណី ដែលភាគច្រើនត្រូវបានជំរុញដោយការផ្ទុះរាលដាលនៅក្នុងរដ្ឋតិចសាស់។

ការផ្ទុះរាលដាលករណីជំងឺនៅក្នុងតំបន់ Gaines តែមួយនៅរដ្ឋតិចសាស់ ខណៈបច្ចុប្បន្នករណីបានកើនឡើងដល់៥៧ករណី ពី២២ករណី ដែលបានធ្វើឱ្យមានការព្រួយបារម្ភអំពីការរាលដាលនៃជំងឺនេះ ទៅកាន់ផ្នែកផ្សេងៗទៀតរបស់រដ្ឋ។

ស្លាកសញ្ញា បានចង្អុលទៅរកការធ្វើតេស្តជំងឺកញ្ជ្រឹល ដែលត្រូវបានដំឡើងនៅខាងក្រៅមន្ទីរពេទ្យ។
រដ្ឋតិចសាស់ បានរាយការណ៍ថា មានករណីសរុបចំនួន៩០ករណី គិតត្រឹមថ្ងៃសុក្រ សប្តាហ៍កន្លងទៅនេះ។
ក្រសួងសេវាសុខភាពរដ្ឋនៃរដ្ឋតិចសាស់ បានបញ្ជាក់ឡើងវិញកាលពីសប្តាហ៍មុនថា ករណីកាន់តែច្រើននៃជំងឺឆ្លងខ្លាំង ទំនងជាលេចឡើងដោយសារតែការផ្ទុះរាលដាលនៅក្នុងតំបន់ Gaines ។
មជ្ឈមណ្ឌល CDC បាននិយាយថា ករណីជាច្រើនត្រូវបានរាយការណ៍ពីរដ្ឋអាឡាស្កា កាលីហ្វ័រនីញ៉ា ចចា ញូវជឺស៊ី ញូវម៉ិកស៊ីកូ ទីក្រុងញូវយ៉ក កោះរ៉ូដ និងរដ្ឋតិចសាស់។