Manchester United សំរេច​ចែកផ្លូវ​ជាមួយ​អ្នកចាត់ការ Ole Gunnar Solskjaer

2021/11/22 12:41:54 pm        126

​បាល់ទាត់៖ ​ក្រុម​បិសាច​ក្រហម Manchester United បានសំរេច​ចែកផ្លូវ​គ្នា​ជាមួយ​អ្នកចាត់ការ​សញ្ជាតិ​ណ័​រវេ​សលោក Ole Gunnar Solskjaer ជា​ផ្លូវការ​ហើយ​ក្រោយ​បរាជ័យ​ធ្ងន់​ធ្ងរនៅ​ទឹកដី Watford ៤-១ កាលពី​ថ្ងៃ​សៅរ៍​។​ ​​ក្រុម​បិសាច​ក្រហម Manchester United ឈ្នះ​តែ ១​ប្រកួត​ប៉ុណ្ណោះ​ក្នុង ៧ប្រកួត​ចុងក្រោយ​នៅ English Premier League ដែល​ធ្វើឱ្យ​ធ្លាក់ខ្លួន​ដល់​លេខ ៧ ក្នុង​តារាង​នៅពេលនេះ​តាម​ពីក្រោយ Chelsea ដល់​ទៅ ១២ពិន្ទុ​។​

​​លោក Michael Carrick នឹង​ឡើងមក​កាន់តំណែង​បណ្តោះអាសន្ន​សិន​រហូត​ក្លិប​រកបាន​អ្នកចាត់ការ​ថ្មី​។ ទំរង់​លេង​ធ្លាក់ចុះ​ខ្លាំង​របស់ Manchester United គឺ​បូក​រួមទាំង​ចាញ់ Liverpool ៥-០ ក្នុង​ដី​ខ្លួនឯង ចាញ់ Manchester City ២-០ និង​ចាញ់ Leicester City ៤-២ ជាដើម​។ ​​រំលឹកថា​ លោក Ole Gunnar Solskjaer បាន​ចូលកាន់​តំណែង​បន្ត​ពី Jose Mourinho កាលពី​ខែធ្នូ​ ឆ្នាំ២០១៨ ក្នុង​លក្ខខណ្ឌ​ដឹកនាំ​បណ្តោះអាសន្ន មុន​ទទួលបាន​តំណែង​ពេញសិទ្ធិ​នៅ​ខែ​មិនា​ ឆ្នាំ២០១៩ ក្នុង​កិច្ចសន្យា ៣ឆ្នាំ​ហើយក៏​បាន​បន្ត​កិច្ចសន្យា​ថ្មី​កាលពី​ខែកក្កដា​ដឹកនាំ​ដល់​ឆ្នាំ២០២៤​។​ ​​តាំងពី​ការចាកចេញ​របស់ Sir Alex Ferguson នៅ​ឆ្នាំ២០១៣ Manchester United បាន​ផ្លាស់ប្តូរ​អ្នកចាត់ការ​អស់ ៤នាក់​ហើយ​រួមមាន David Moyes, Louis van Gaal, Jose Mourinho និង Ole Gunnar Solskjaer ដែល​កាន់តំណែង​បានយូរ​ជាងគេ​។

​​រដូវ​កាល​មុន Manchester United បាន​លេខ ២ នៅ Premier League ដេញ​ពីក្រោយ Manchester City ១២ពិន្ទុ និង​ចាញ់ Villarreal នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​បាត់បង់​ពាន UEFA Europa League​។ ​​រដូវ​កាល​នេះ​កៅអី​ឈរ​លេខ ៧ នៅ Premier League, Manchester United កំពុង​ឈរលើ​គេ​ក្នុង​ពូ​ល​នៅ UCL ស្មើ​ពិន្ទុ​ជាមួយ Villarreal ដែល​នឹងត្រូវ​ជួបគ្នា​នៅ​ទឹកដី​អេ​ស្ប៉ា​ញយ​ប់​ថ្ងៃ​អង្គារ​ស្អែក​។ ​​ក្រោម​ការដឹកនាំ​របស់ Ole Gunnar Solskjaer សរុប ១៦៨ប្រកួត Manchester United ឈ្នះ ៩១ប្រកួត ស្មើ ៣៧ និង​ចាញ់ ៤០ ស៊ុត​បញ្ចូល​ទី​គេ ៣០៨គ្រាប់​របូត​វិញ ១៨៣គ្រាប់​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm