មន្ត្រីជំនាញ ចុះពិនិត្យទីតាំងការដ្ឋានសំណង់ក្រុមហ៊ុនអចលនទ្រព្យក្រុងឆ្លាតវៃថ្មី មួយកន្លែងរបស់ចិន នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ

2025/02/26 09:29:25 pm        425

បន្ទាយមានជ័យ ៖ មន្រ្តីក្រុមការងារជំនាញ ចុះពិនិត្យទីតាំងការដ្ឋានសំណរបស់ជនជាតិចិន មួយកន្លែងឈ្មោះក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យទីក្រុងឆ្លាតវៃកម្ពុជាឯ ក (Smart New Town(Cambodia) Real Estates Development Co.,Ltd )ដែល មានទីតាំងនៅស្ថិតនៅផ្លូវលេខ៥៨D ភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក អ៊ុ វិណារ៉ា អនុប្រធានមន្ទីររៀបចំដែនដី នគរោបនីយកម្ម សំណង់និងសុរិយោដីខេត្ត និងមន្រ្តីមូលដ្ឋានជាច្រើនរូបទៀត នៅរសៀលថ្ងៃទី២៥កុម្ភៈ ឆ្នាំ២០២៥។

ជាមួយគ្នានោះ ភាគីតំណាងឲ្យក្រុមហ៊ុនចិន បានឱ្យដឹងថា ខ្លួនមានច្បាប់អនុញ្ញាត និងបានបំពេញ​បែបបទតាមបទដ្ឋាន​បច្ចេកទេស​រួចហើយ ​គ្រាន់តែពេលនេះមិនទាន់​អាចបង្ហាញ​លិខិតឬច្បាប់​អនុញ្ញាតដែល​ក្រុមហ៊ុន​វិនិយោគថា ​បាននិងទទួលការអនុញ្ញាត​ជាលាយ​លក្ខណ៍​អក្សរស្នើសុំពីថ្នាក់​លើនោះ តែប៉ុណ្ណោះ។ ពោលគឺច្បាប់អនុញ្ញាត និងបទដ្ឋានបច្ចេកទេសបាន ស្នើសុំ​និង​ទទួលបាន​ពីថ្នាក់លើរួចរាល់ហើយ នៅឡើយតែថ្នាក់ក្រោមនៅមូលដ្ឋានមិនទាន់ជ្រាប​ ព្រោះថា ការវិនិយោគបែបនេះ​ ក្រុមហ៊ុនអាចស្មើសុំច្បាប់អនុញ្ញាតពីថ្នាក់លើតែម្តង មិនចាំបាច់រត់ការ​សុំតាមលំដាប់ពីថ្នាក់ក្រោមទៅក៏បានដែរ ។

យ៉ាងណាម៉ិញលោកលៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ​ បានបញ្ជាក់ថា ការចុះពិនិត្យ​ទីតាំងនិងការដ្ឋានអគារ ហេដ្ឋារចនាសម្ព័ន្ធក្រុងថ្មីរបស់ក្រុមហ៊ុនចិននេះដែរ​គឺដើម្បីចង់ដឹងថា តើក្រុមហ៊ុនមានច្បាប់អនុញ្ញាត និងបែបបទដ្ឋានបច្ចេកទេសត្រឹមត្រូវដែរឬទេ ប្រសិនបើមិនច្បាប់​សាងសងត្រឹមត្រូវនោះមន្រ្តីជំនាញ និងអាជ្ញាធរក្នុងដែនសមត្ថកិច្ច និងចាត់វិធានការតាមផ្លូវច្បាប់ផងដែរ។

លោក បន្តថា ប្រសិនបើមានការបាក់ឬដួលរលំ ស្រុតអគារដូចករណីកន្លងមកនៅខេត្តព្រះសីហនុ ខេត្តកែប ជាដើមឬមានបាតុភាពអ្វីកើតឡើងនោះក្រុមហ៊ុន និងមានការទទួល​ខុសត្រូវចំពោះមុខច្បាប់ផងដែរ។

សូមបញ្ជាក់ថា កន្លងមករដ្ឋបាលខេត្តបន្ទាយមានជ័យ បានលើកសរសើរពីវត្តមាន​នៃការផ្ទុះឡើង​នូវតម្លៃហាងឆេងអចលនវត្ថុ(ដីធ្លី) និងការកើតឡើងនូវកូនប៉ូលសេដ្ឋកិច្ចមួយទៀត នៅឃុំអូរបីជាន់​ ស្រុកអូរជ្រៅគឺជា China Town នេះបន្ទាប់ពីប៉ូលសេដ្ឋកិច្ចនៅក្រុងប៉ោយប៉ែតនោះ ។ទីតាំងប៉ូល​សេដ្ឋកិច្ចខាងលើ សុទ្ធតែនៅកៀក​ និងព្រំដែនកម្ពុជា ថៃ​ អាចស្រូបទាញភ្ញៀវជនជាតិចិន មកស្នាក់នៅ និងធ្វើអាជីវកម្មលើការងារអនឡាញផងដែរ នៅក្នុងតំបន់នោះផងដែរ៕ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        39
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        143
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm