មនុស្សជាង ២៥០.០០០នាក់ ចុះហត្ថលេខាលើញត្តិ ដើម្បីដកសញ្ជាតិកាណាដារបស់លោក Musk

2025/02/26 10:29:33 pm        102

ចំនួនមនុស្សបានឡើងដល់ ២៥០.០០០នាក់ហើយ កាលពីថ្ងៃអង្គារ (ទី២៥ ខែកុម្ភៈ) សម្រាប់អ្នកដែលបានចុះហត្ថលេខាលើញត្តិទាមទារឲ្យដកសញ្ជាតិកាណាដារបស់លោក Elon Musk បន្ទាប់ពីបានចោទប្រកាន់លោកថា បានប្រឹងប្រែង «លុបបំបាត់» អធិបតេយ្យភាពរបស់ប្រទេសនេះ ។

គួរបញ្ជាក់ថា មហាសេដ្ឋីបច្ចេកវិទ្យារូបនេះបានកើតក្នុងគ្រួសារមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ក្នុងទីក្រុង Pretoria របស់អាហ្វ្រិកខាងត្បូង មុនពេលធ្វើអន្តោប្រវេសន៍ទៅកាន់ប្រទេសកាណាដា និងទទួលបានសញ្ជាតិ តាមរយៈម្តាយរបស់ខ្លួនឈ្មោះ Maye Musk ដែលមានដើមកំណើតមកពីខេត្ត Saskatchewan ។

ញត្តិដែលបានបើកឲ្យមានការចុះហត្ថលេខា នៅថ្ងៃទី២០ ខែកុម្ភៈ រៀបរាប់ថា លោក Musk «បានចូលរួមក្នុងសកម្មភាពដែលប្រឆាំងនឹងផលប្រយោជន៍ជាតិរបស់ប្រទេសកាណាដា»។

ញត្តិនោះក៏លើកឡើងផងដែរថា លោក Musk ដែលជាពលរដ្ឋអាមេរិក និងជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតី លោក Donald Trump បានក្លាយជា «សមាជិកនៃរដ្ឋាភិបាលបរទេសដែលកំពុងព្យាយាមលុបបំបាត់អធិបតេយ្យភាពកាណាដា»។

កាលពីថ្ងៃទី២៤ ខែកុម្ភៈ នៅក្នុងការបង្ហោះដែលពេលនេះត្រូវបានលុបវិញហើយនោះ លោក Musk បានចំអក ចំពោះញត្តិនោះ ដោយអះអាងថា «កាណាដាមិនមែនជាប្រទេសពិតប្រាកដនោះទេ»។ នេះជាការសរសេររៀបរាប់របស់លោក នៅលើបណ្ដាញសង្គម X ដែលលោកជាម្ចាស់៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        80
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        125
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm