អេហ្ស៊ីបជំរុញឲ្យកសាងតំបន់ហ្កាហ្សាឡើងវិញឲ្យបានឆាប់ៗ ដោយពុំចាំបាច់ជម្លៀសប្រជាជនចេញ

2025/02/26 10:55:20 pm        66

ប្រធានាធិបតីអេហ្ស៊ីប លោក អាប់ដែល ហ្វាតាអាល់ស៊ីស៊ី ( Abdel-Fattah al-Sisi) កាលពីថ្ងៃអង្គារ បានសង្កត់ធ្ងន់ពីភាពចាំបាច់នៃការចាប់ផ្តើមផែនការស្តារ និងកសាងឡើងវិញ នៅតំបន់ហ្កាហ្សាស្ទ្រីប ដោយមិនមានការផ្លាស់ប្តូរទីលំនៅរបស់ប្រជាជននៃដែនដីនេះ។

ការិយាល័យប្រធានាធិបតីអេហ្ស៊ីប បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ស៊ីស៊ី បានធ្វើការអត្ថាធិប្បាយ ក្នុងអំឡុងពេលកិច្ចប្រជុំនៅទីក្រុងគែរ ជាមួយលោក Ammar Al-Hakim ដែលជាបព្វជិតដ៏មានឥទ្ធិពល និងជាអ្នកនយោបាយមកពីប្រទេសអ៊ីរ៉ាក់។

សេចក្តីថ្លែងការណ៍បានបន្ថែមថា ភាគីទាំងពីរ បានឯកភាពគ្នាលើតម្រូវការបន្ទាន់សម្រាប់ការអនុវត្តជាដំណាក់កាលពេញលេញនៃកិច្ចព្រមព្រៀងឈប់បាញ់ ដែលកំពុងបន្តនៅតំបន់ហ្កាហ្សា ការដោះដូរ ចំណាប់ថ្នូរអ៊ីស្រាអែល និងអ្នកឃុំឃាំងប៉ាឡេស្ទីន និងការបញ្ចូលជំនួយមនុស្សធម៌ ចូលទៅក្នុងតំបន់ហ្កាហ្សា។

ពួកគេបានច្រានចោលសំណើណាមួយ ដើម្បីផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីន ដែលពួកគេបាននិយាយថា អាចបំផ្លាញបញ្ហាប៉ាឡេស្ទីន និងគំរាមកំហែងដល់សន្តិសុខនៃបណ្តាប្រទេសក្នុងតំបន់។

ភាគីទាំងពីរ បានគូសបញ្ជាក់ពីការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ ដោយផ្អែកលើព្រំដែនឆ្នាំ ១៩៦៧ ជាការធានាតែមួយគត់សម្រាប់ការធានាដល់សន្តិភាពយូរអង្វែង នៅក្នុងតំបន់។

ប្រទេសអេហ្ស៊ីប បាននិងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីគាំទ្រដល់តំបន់ហ្កាហ្សា ដែលបំផ្លិចបំផ្លាញដោយសង្រ្គាម ដោយការទទួល និងព្យាបាលអ្នកស្រុកដែលឈឺ និងរងរបួស ការផ្តល់ជំនួយ និងការជំរុញការកសាងតំបន់ហ្កាហ្សាស្ទ្រីបឡើងវិញ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        83
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        72
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        67

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm