កម្ពុជាត្រូវពន្លឿនឧស្សាហូបនីយកម្ម និងរចនាសម្ព័ន្ធដែលទ្រទ្រង់ ដើម្បីចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច

2025/02/27 12:40:19 am        118

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ថា សម្រាប់ដំណើរត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច កម្ពុជាត្រូវតែពង្រឹង និង ពន្លឿនឧស្សាហូបនីយកម្មរបស់ខ្លួន ក្នុងនោះរចនាសម្ព័ន្ធ និងមូលដ្ឋានសេដ្ឋកិច្ចដែលបានទ្រទ្រង់កំណើនជាង ២ ទសវត្សរ៍កន្លងមក ត្រូវធ្វើបរិវត្តកម្ម និងពិពិធកម្មបន្ថែម។ 

​ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការរដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា លើកឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះថា ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ ក៏ដូចជាការវិលត្រលប់មកវិញនូវសង្គ្រាមពាណិជ្ជកម្ម និងលក្ខខណ្ឌតម្រូវទីផ្សារ កាន់តែខ្ពស់ កំពុងបង្កភាពស្មុគស្មាញ និងពិបាកប៉ាន់ស្មាន ដែលនាំមកទាំងហានិភ័យនិងកាលានុវត្តភាពសម្រាប់កម្ពុជា។ ការវិវត្តឥត ឈប់ឈរផ្នែកបច្ចេកវិទ្យា និងឧស្សាហកម្ម៤.០ ក៏កំពុងផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់សកល តាមរយៈកំណើននៃការធ្វើស្វ័យប្រវត្តិកម្ម ការប្រើប្រាស់បញ្ញាសិប្បនិម្មិត និងការអនុវត្តផលិតកម្មឆ្លាតវៃ។ 

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បន្តថា បញ្ហានេះកម្ពុជាត្រូវជម្នះនូវការប្រឈមទាំងនេះ និងចាប់យកកាលានុវត្តភាព ដើម្បីធានា ចីរភាពកំណើន ជាពិសេសការបង្កើនតម្លៃសេដ្ឋកិច្ចក្នុងវិស័យឧស្សាហកម្មធុនធំ និងសហគ្រាសធុនតូច និងមធ្យម ដែលជាចំណែកនៃ ការទ្រទ្រង់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងនោះនៅក្នុងដំណើរត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២៩, កម្ពុជាត្រូវតែពង្រឹង និងពន្លឿនឧស្សាហូបនីយកម្មរបស់ខ្លួន ហើយរចនាសម្ព័ន្ធ និងមូលដ្ឋានសេដ្ឋកិច្ច ដែលបាន ទ្រទ្រង់កំណើនជាង ២ ទសវត្សរ៍ កន្លងមកនេះ ក៏ត្រូវធ្វើបរិវត្តកម្ម និងពិពិធកម្មផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បញ្ជាក់ថា ក្រៅពីគោលការណ៍ខាងលើ បង្គោលចរដ៏សំខាន់មួយសម្រាប់កម្ពុជា គឺការចាកចេញពីឋានៈ ជាប្រទេសអភិវឌ្ឍន៍ តិចតួចនៅចុងឆ្នាំ ២០២៩ ដែលមិនមែនត្រឹមតែជាគោលដៅប៉ុណ្ណោះទេ ប៉ុន្តែជាការបើកផ្លូវឆ្ពោះទៅកាន់មហិច្ឆតា របស់យើង គឺការប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ 

បញ្ហានេះ, កម្ពុជាត្រូវលើកកម្ពស់បរិយាកាសវិនិយោគ និងបង្កើនភាពងាយស្រួលក្នុងការធ្វើធុរកិច្ច ដើម្បីទាក់ទាញការវិនិយោគ ទាំងក្នុងស្រុក និងពីបរទេស, រួមទាំងទាក់ទាញឧស្សាហកម្មដែលនឹងផ្លាស់ប្តូរមូលដ្ឋានផលិតកម្ម ដោយត្រៀមធ្វើជាមជ្ឈមណ្ឌល ផលិតកម្មជំនួស។ ការអភិវឌ្ឍមូលធនមនុស្សតាមរយៈការលើកម្ពស់សុខភាព និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស នឹងជំរុញ ផលិតភាព ព្រមទាំងទាក់ទាញឧស្សាហកម្មមិនប្រពៃណី ដែលផ្តល់តម្លៃបន្ថែមខ្ពស់។ លើសពីនេះ ការបង្កើតបរិយាកាសគាំទ្រសម្រាប់ សហគ្រិនភាព និងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ ក្នុងចំណោមសហគ្រាសធុនតូច និងមធ្យម, ការកែលម្អវិស័យគាំទ្រដូចជា ឡូជីស្ទីក ទូរគមនាគមន៍ និងឌីជីថល, ការកាត់បន្ថយថ្លៃដើមផលិតកម្ម រួមទាំងថ្លៃអគ្គិសនី និងថ្លៃដឹកជញ្ជូន នៅតែជាអាទិភាព ដើម្បីកម្ពុជា ក្លាយជាគោលដៅវិនិយោគសំខាន់មួយនៅក្នុងតំបន់ រួមមានផែនការជាច្រើនទៀតដែលត្រូវអនុវត្ត៕

អត្ថបទ៖ សុម រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        191
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        167
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm