ក្នុងខែតុលាសមត្ថកិច្ចថៃ ចាប់បញ្ជូនពលករខ្មែរជាង១ពាន់នាក់មកវិញ តាមច្រកខេត្តបាត់ដំបង

2021/11/22 08:38:38 pm        562

បាត់ដំបង ៖ រយៈពេលពេញមួយខែតុលាឆ្នាំ២០២១ ពលករខ្មែរជាង១ពាន់នាក់ ដែលបានលួចឆ្លងដែនខុស ច្បាប់ទៅដល់ទឹកដីថៃ ត្រូវបានសមត្ថកិច្ចថៃ ចាប់បញ្ជូនមកឲ្យអាជ្ញាធរកម្ពុជាវិញ តាមច្រកព្រំដែនខេត្តបាត់ដំបង។

ទោះបីជាអាជ្ញាធរ និងកងកម្លាំងការពារព្រំដែនចុះល្បាតទប់ស្កាត់ និងបង្រ្កាបទាំងយប់ទាំងថ្ងៃ ប៉ុន្តែ​សកម្មភាព​បណ្តាញមេខ្យល់នាំមនុស្សឆ្លងដែនចេញចូលខុសច្បាប់ និងប្រជាពលរដ្ឋលបលួច​ឆ្លងដែនខុសច្បាប់ ចូលប្រទេសថៃ នៅតែបន្តកើតមានឡើងឥតឈប់ឈរ។

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបង ​បានបញ្ជាក់ថា ក្នុងខែតុលា អាជ្ញាធរ និងកង កម្លាំងចម្រុះការពារព្រំដែន បានធ្វើការទប់ស្កាត់ប្រជាពលរដ្ឋ ដែលបម្រុងឆ្លងដែនខុសច្បាប់ចំនួន ១៦លើក ដែលមានមនុស្ស២៣៩នាក់ និងសមត្ថកិច្ចថៃ បានចាប់បញ្ជូនមកវិញចំនួន៥០លើក ចំនួនមនុស្ស១១៨២នាក់ ។

ជាមួយគ្នានោះ កម្លាំងសមត្ថកិច្ចចម្រុះការពារព្រំដែនក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ​បានធ្វើការ បង្រ្កាប​ករណីនាំចេញមនុស្សឆ្លងដែនខុសច្បាប់ ចូលប្រទេសថៃ ចំនួន១៧ករណី ​ឃាត់ខ្លួន២៦នាក់ អប់រំពលករ ១២៨នាក់ ​និង​បានជួបប្រជុំជាមួយភាគីថៃ ​ដើម្បី​បង្កើនកិច្ចសហប្រតិបត្តិការល្អ និងផ្លាស់ប្តូរព័ត៌មាន ចំនួន៥លើក។

ក្នុងខែតុលាកន្លងទៅនេះ ក៏មានអ្នកដំណើរឆ្លងកាត់ច្រកព្រំដែនអន្តរជាតិដូង ​ច្រកព្រំដែនអន្តរ ជាតិភ្នំដី ​និងច្រកទ្វារតំបន់ទាំងបី (មាន ច្រកអូរអន្លក់ (សួនស៊ុ) អូររំដួល​ និងច្រក៤០០) ទាំងចេញ និងចូលសរុបចំនួនជាង៦២០០នាក់។

អាជ្ញាធរខេត្តបាត់ដំបង បានដាក់ទិសដៅបង្កើនសកម្មភាពល្បាតត្រួតពិនិត្យតាមបន្ទាត់ព្រំដែន ដោយរក្សាឲ្យខាងតែបាននូវបូរណភាពទឹកដី និងជំរុញសកម្មភាពប្រយុទ្ធប្រឆាំងការជួញដូរ​មនុស្ស​ឲ្យខ្លាំងក្លាបន្ថែមទៀត ដោយយកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធភាពក្នុង​សកម្មភាព​ជួញដូរ ​ពលករឆ្លងដែន​ និងចំណាកស្រុកខុសច្បាប់។

ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នៅកម្ពុជា កងកម្លាំងចម្រុះការពារព្រំ ដែន ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ​បានធ្វើការទំនាក់ទំនង ​និងសហការយ៉ាងជិតស្និទជាមួយភាគីថៃ ដើម្បីទប់ស្កាត់មិនឲ្យប្រជាពលរដ្ឋខ្មែរលបលួចឆ្លងដែនចូលទៅក្នុងទឹកដីថៃដោយមិនស្របច្បាប់៕

អត្ថបទ៖ នឿត សុភក្ត្រ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm