អាណាព្យាបាលអះអាងថា នៅតែបង្កើនការយកចិត្តទុកចំពោះកូនៗ ទោះបីបានចាក់វ៉ាក់សាំងរួចក្តី

2021/11/22 09:19:37 pm        567

ភ្នំពេញ ៖ ស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ នៅថ្ងៃទី២២ ខែវិច្ឆិកានេះ អាណាព្យាបាល បានបន្តនាំកុមារអាយុពី៥ឆ្នាំឡើង ទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យកុមារជាតិ និងនៅតែបន្តយកចិត្តទុកដាក់ចំពោះពួកគេ ដើម្បីកុំឱ្យឆ្លងជំងឺកូវីដ-១៩ បើទោះជាចាក់វ៉ាក់សាំងហើយក្ដី។

អាណាព្យាបាល ដែលមានកូនអាយុពី៥ឆ្នាំឡើង ទៅទទួលការចាក់វ៉ាក់សាំងកូវីដ នៅមន្ទីរពេទ្យ កុមារជាតិ នាថ្ងៃទី២២ ខែវិច្ឆិកានេះ បានប្រាប់BTVឲ្យដឹងថា ការចាក់វ៉ាក់សាំងពិតជារឿងសំខាន់ ព្រោះ អាចការពារកុំឲ្យឆ្លងជំងឺកូវីដ និងអាចឲ្យពួកគាត់ចូលសាលារៀនឡើងវិញបាន ហើយនៅតែបង្កើនការ យកចិត្តទុកចំពោះកូនៗ បើទោះបីបានចាក់វ៉ាក់សាំងរួចក្តី។

ជាមួយគ្នានេះ កុមារ ដែលបានចាក់វ៉ាក់សាំង បានឲ្យដឹងដែរថា ក្រោយពីចាក់វ៉ាក់សាំងរួចសុខភាព ធម្មតា ហើយសប្បាយចិត្តព្រោះអាចចូលសាលារៀនវិញបាន ជួបមិត្តរួមថ្នាក់ និងលោកគ្រូ អ្នកគ្រូ។

ពលរដ្ឋមិនទាន់ទទួលបានការចាក់វ៉ាក់សាំង រាប់បញ្ចូលទាំងកុមារអាយុពី៥ឆ្នាំឡើងទៅដែរនោះ គឺ អាចទៅទទួលការការចាក់វ៉ាក់សាំងកូវីដ-១៩ បាននៅទីតាំងសុខាភិបាលសាធារណៈ ក្នុងមូលដ្ឋាន​រស់នៅរបស់ពួកគេ ដោយភ្ជាប់ទៅជាមួយសំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ ឬឯកសារពាក់ព័ន្ធផ្សេងៗមួយចំនួនទៀត។

បច្ចុប្បន្នកម្ពុជា បានបើកដំណើរការប្រទេសឡើងវិញតាមបែបគន្លងថ្មី បន្ទាប់ពីទទួលបានជោគ ជ័យលើនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋ ដែលរហូតមកដល់ពេលនេះ គឺចាក់ជូនបានជាង ១៤លាននាក់ហើយ ធៀបនឹងចំនួនប្រជាជន១៦លាននាក់៕

អត្ថបទ៖ ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm