ក្រសួងកិច្ចការនារី កំពុងលើកកម្ពស់និងពង្រីកកាលានុវត្តភាពសហគ្រិនស្រ្តី ក្នុងសេដ្ឋកិច្ចបៃតង

2025/02/27 04:56:38 am        141

ភ្នំពេញ ÷ ក្រសួងកិច្ចការនារី កំពុងលើកកម្ពស់ស្រ្តី និងការពង្រីកកាលានុវត្តភាពសហគ្រិនស្រ្តីក្នុងសេដ្ឋកិច្ចបៃតង ដើម្បីការស្វែងយល់អំពី កាលានុវត្តភាព និងសក្តានុពលនានា ជាពិសេសការពិនិត្យលើលទ្ធភាពនៃការទទួលបានធនធានហិរញ្ញវត្ថុ គាំទ្រដល់គំនិតផ្តួចផ្តើមលើ អាជីវកម្មបៃតង។

លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី លើកឡើងក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិលើកទី៧ ស្តីពី “សហគ្រិនស្រ្តីក្នុងសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម, ពង្រីកកាលានុវត្តភាពសហគ្រិនស្រ្តីក្នុងសេដ្ឋកិច្ចបៃតង” នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នេះថា កន្លងមកក្រសួងកិច្ចការនារី បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តនារីរតនៈទី៦ ឆ្នាំ២០២៤-២០២៨ ដោយបាន បន្តចាត់ទុកការលើកកម្ពស់សេដ្ឋកិច្ចរបស់ស្រ្តី និងគ្រួសារ ជាយុទ្ធសាស្រ្តអាទិភាពមួយ ក្នុងចំណោមយុទ្ធសាស្រ្តអាទិភាពទាំង៦ ដើម្បី ឈានទៅសម្រេចសមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីនៅកម្ពុជា ក្នុងនោះក្រសួងបានបង្កើតនិងកំពុងដំណើរ ការមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនភាពស្រ្តី ដើម្បីផ្តល់វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពស្រ្តី និងសេវាគាំទ្រការអភិវឌ្ឍអាជីវកម្ម ចំណេះដឹងឌីជីថលនិងហិរញ្ញវត្ថុ។

ស្របតាមបរិបទខាងលើទាំងនេះ និងផែនការយុទ្ធសាស្រ្តនារីរតនៈទី៦ លើការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចស្រ្តី ក្រសួង កិច្ចការនារី នឹងបន្តផ្តោតការយោគចិត្តទុកដាក់លើការលើកកម្ពស់តួនាទីភាពជាអ្នកដឹកនាំ និងភាពធន់ផ្នែកសេដ្ឋកិច្ចរបស់ស្រ្តី មាន៣ ចំណុចសំខាន់ៗ គឺសេដ្ឋកិច្ចឌីជីថល, សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចគិតគូរពីសុខុមាលភាព។ ចំណែកព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ, ក្រសួង បានជ្រើសរើសយកប្រធានបទនេះឡើង ក្នុងគោលបំណងរំលេចអំពីតួនាទីរបស់ស្រ្តីនៅក្នុងសេដ្ឋកិច្ចបៃតង និងស្វែងយល់អំពីកាលា នុវត្តភាព និងសក្តានុពលនានា ដើម្បីលើកកម្ពស់ គាំទ្រសហគ្រិនស្រ្តី នៅក្នុងបរិបទសេដ្ឋកិច្ចបៃតង។

លោកជំទាវកិត្តិបណ្ឌិត លើកឡើងបន្ថែមថា ផែនការយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍបៃតងសេដ្ឋកិច្ចបៃតង ឆ្នាំ២០២៣-២០៣០ បានផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចចីរភាពបរិស្ថាន ការងារបៃតង បច្ចេកវិទ្យាបៃតង និងកំណែទម្រង់សេដ្ឋកិច្ច ដោយគិតគូរ បន្ថែមលើការលើកទឹកចិត្តបៃតង ជាពិសេសពន្ធបៃតង ហិរញ្ញវត្ថុបៃតង ឥណទានបៃតង មីក្រូនិងម៉ាក្រូហិរញ្ញវត្ថុបៃតង ដែលជាម៉ាក្រូ សេដ្ឋកិច្ចថេរ រួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ចំណែកធុរកិច្ចបៃតង ឬធុរកិច្ចដែលគិតគូរ បៃតង មិនត្រឹមតែបានផ្តល់ភាគលាភដល់សុខុមាលភាពរបស់សង្គម-ផែនដី និងចីរភាពបរិស្ថានប៉ុណ្ណោះទេ, ដោយបានកំពុងក្លាយ ជាកាលានុវត្តភាពថ្មីរបស់ទីផ្សារ និងចំណាប់អារម្មណ៍ខ្ពស់ពីអ្នកវិនិយោគធំៗ។

លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី ថ្លែងបន្តថា ឆ្លើយតបនឹងកិច្ចការនេះ ចាំបាច់ត្រូវបន្តពិនិត្យលើលទ្ធភាពទទួលបានធន ធានហិរញ្ញវត្ថុ និងការគាំទ្រផ្សេងៗ ក្នុងការផ្តួចផ្តើមលើអាជីវកម្មបៃតង, ការអភិវឌ្ឍសមត្ថភាពនិងជំនាញ, លទ្ធភាពផ្នែកបច្ចេកវិទ្យា ឌីជីថល, ការពង្រឹងបណ្តាញ, ការគាំទ្រវិធានការគោលនយោបាយ, ការគាំទ្រពីសហគមន៍ និងសាធារណៈ ទីផ្សារ និងការសិក្សាស្រាវ ជ្រាវលើគំនិតថ្មីៗជាដើម។ កិច្ចការទាំងនេះ ត្រូវមានការការចូលរួមពីគ្រប់ដៃគូពាក់ព័ន្ធ ទាំងកម្រិតគោលនយោបាយ ក្រសួង ស្ថាប័ន ពាក់ព័ន្ធ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ សហគមន៍ រួមទាំងគ្រួសារ និងស្រ្តីជាអាជីវកម្មផ្ទាល់៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        124
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        65
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm