អ្នកវិភាគ និងអ្នកឃ្លាំមើល៖ សកម្មភាពនាយករដ្ឋមន្រ្តីចុះមូលដ្ឋានញឹកញាប់ គឺឆ្លុះបញ្ចាំពីមេដឹកនាំមានភាពប្រាកដប្រជានិយម

2025/02/27 03:53:42 pm        209

អ្នកវិភាគភូមិសាស្រ្តនយោបាយ និងអ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម និងនយោបាយបានលើកឡើងថា សកម្មភាពសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចុះមូលដ្ឋានដោយផ្ទាល់ញឹកញាប់ គឺឆ្លុះបញ្ចាំពីមេដឹកនាំដែលមានភាពប្រាកដប្រជានិយម និងមានភាពម៉ឺងម៉ាត់ ច្បាស់លាស់ ដើម្បីតាមដានការអនុវត្តគោលនយោបាយដែលដាក់ចេញដោយរាជរដ្ឋាភិបាលអាណត្តិទី៧នេះ។

លោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខបានថ្លែងថា៖«សកម្មភាពសម្ដេច ហ៊ុន ម៉ាណែត បានចុះទៅជួបពលរដ្ឋតាមមូលដ្ឋានផ្ទាល់ៗតែម្ដង គឺបង្ហាញពីការទទួលខុសត្រូវខ្ពស់ យកចិត្តទុកដាក់ចំពោះបញ្ហាពលរដ្ឋ។ ជាពិសេសតាមដាន ត្រួតពិនិត្យទៅលើការអនុវត្តគោលនយោបាយដែលដាក់ចេញដោយរាជរដ្ឋាភិបាលអាណត្តិថ្មីនេះថា មានប្រសិទ្ធភាពកម្រិតណា»។

លោកបន្តថា៖«ប្រសិនបើសម្ដេចមិនបានចុះទៅផ្ទៀតផ្ទាត់ និងត្រួតពិនិត្យឱ្យជាក់លាក់ទេ គឺសម្ដេចនឹងមិនបានដឹងថា គោលនយោបាយរាជរដ្ឋាភិបាលនោះ គឺពលរដ្ឋទទួលបានផលប្រយោជន៍ ឬអត់ ហើយសមស្របទៅតាមបរិបទ ជីវភាព ស្ថានភាពជាក់ស្ដែងរបស់ពលរដ្ឋដែរទេ ហើយក៏មិនអាចដឹងថា មន្រ្តីមូលដ្ឋានណាខ្លះធ្វើកិច្ចការបម្រើសេវាជូនពលរដ្ឋ និងមន្រ្តីណាខ្លះដែលអសកម្មនឹងការងារ»។

«ដូច្នេះពីសម្ដេចបានចុះជួបម្ចាស់បញ្ហាផ្ទាល់ បានដោះស្រាយដោយផ្ទាល់ និងបានស្ដាប់មតិយោបល់ពីអ្នកទទួលផលពីគោលនយោបាយផ្ទាល់ថែមទៀត។ សកម្មភាពទាំងអស់នេះ បានឆ្លុះបញ្ចាំឱ្យឃើញថា សម្ដេចបវរធិបតីជាមេដឹកនាំប្រាកដប្រជានិយម ច្បាស់លាស់ និងម៉ឺងម៉ាត់ក្នុងការអនុវត្តគោលនយោបាយ»។

អ្នកវិភាគភូមិសាស្រ្តនយោបាយរូបនេះថា ការចុះមូលដ្ឋានញឹកញាប់របស់សម្ដេចបវរធិបតី គឺពិតជាមានសារៈសំខាន់ក្នុងការតម្រង់ទិស គាំទ្រ និងជំរុញការលើកកម្ពស់សមត្ថភាព ស្ថាប័ននៅមូលដ្ឋាន ដើម្បីពង្រឹងការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មូលដ្ឋាន ក្នុងការអនុវត្តកម្មវិធីនយោបាយ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈ រួមទាំងការដោះស្រាយ ឆ្លើយតបសំណើ សំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ។

ចំណែកលោក សំ សឿន អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម និងនយោបាយបានថ្លែងថា៖«រាល់ពេលដែលសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចុះទៅជួបពលរដ្ឋនៅតាមមូលដ្ឋានដោយផ្ទាល់ គឺបញ្ហារបស់ពួកគាត់ ត្រូវបានដោះស្រាយភ្លាមៗយ៉ាងមានប្រសិទ្ធភាព។ ដូច្នេះការចុះមូលដ្ឋានរបស់សម្ដេច គឺដឹងច្បាស់ពីបញ្ហា និងដំណោះស្រាយដែលស្របតាមគោលនយោបាយ»។

លោកបន្តថា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានចុះទៅជួបប្រជាពលរដ្ឋខ្វះខាតទឹកធ្វើស្រែនៅខេត្តតាកែវ កណ្ដាល កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និងខេត្តមួយចំនួនទៀត ប៉ុន្ដែបញ្ហារបស់ពលរដ្ឋទាំងនោះត្រូវបានដោះស្រាយជាបន្តបន្ទាប់។ ចំណែកបញ្ហាព្រំដែន សម្ដេចក៏បានចុះទៅពិនិត្យដោយផ្ទាល់ដែរ ហើយក៏មានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា និងផ្លូវតាមបណ្ដោយព្រំដែនផងដែរ។

លោកបន្ថែមថា ការដាក់ចេញយុទ្ធសាស្ត្រដឹកនាំល្អ និងមានប្រតិបត្តិករសកម្ម បានផ្តល់ភាពកក់ក្តៅយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋទូទៅ ក៏ដូចជារៀមច្បងក្នុងជួរគណបក្សប្រជាជនកម្ពុជា។ ដូច្នេះអ្នកបន្តវេនថ្មីពិតជាធ្វើបានល្អហួសពីការរំពឹងទុក ទាំងកិច្ចការក្នុងប្រទេស និងការងារការទូត។

ទោះបីជាការបន្តវេនបានធ្វើឡើងក្នុងបរិបទដែលពិភពលោកមានភាពមិនច្បាស់លាស់ ប៉ុន្តែរាជរដ្ឋាភិបាលថ្មីនីតិកាលទី៧នៃរដ្ឋសភានេះទទួលបានប្រជាប្រិយភាពយ៉ាងខ្ពស់ និងហួសពីការស្មាន។ នេះគឺជាភាពស័ក្តិសមនៃអ្នកបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា និងជាក្តីសង្ឃឹមពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        190
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        165
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm