កុមារម្នាក់នៅរដ្ឋតិចសាស់ ស្លាប់ដោយសារកញ្រ្ជឹល ខណៈអាជ្ញាធរអាមេរិក ព្រមានពីការផ្ទុះឡើងដ៏កាចសាហាវ

2025/02/27 04:11:08 pm        160

មន្ត្រីសុខាភិបាលប្រចាំរដ្ឋតិចសាស់ បាននិយាយកាលពីថ្ងៃពុធ (២៦ កុម្ភៈ) ថា កុមារម្នាក់នៅរដ្ឋ West Texas បានស្លាប់ដោយសារជំងឺកញ្ជ្រឹល ដែលជាការស្លាប់ដំបូងបំផុតនៅសហរដ្ឋអាមេរិក ដោយសារជំងឺដែលឆ្លងខ្លាំងមួយនេះក្នុងរយៈពេលមួយទសវត្សរ៍ ខណៈដែលការផ្ទុះឡើងនៃរដ្ឋតិចសាស់ បានកើនឡើងពីករណីមួយចំនួនតូច ដល់ជាង ១៣០ករណី នៅទូទាំងរដ្ឋចំនួនពីរ ដោយអាជ្ញាធរព្រមានពីគ្រោះថ្នាក់យ៉ាងកាចសាហាវពីស្ថានភាពនេះ។

ទីភ្នាក់ងារសុខភាពរដ្ឋតិចសាស់ បាននិយាយថា កុមាររងគ្រោះដែលមិនបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺនេះ បានស្លាប់ក្នុងពេលមួយយប់នៅក្នុងមន្ទីរពេទ្យកុមារមួយកន្លែង។ មន្ទីរសុខាភិបាលនៃរដ្ឋ New Mexico បានព្រមានថា "ដោយសារតែជំងឺនេះគឺឆ្លងខ្លាំងណាស់ ករណីបន្ថែមជាច្រើនទៀតទំនងជានឹងកើតឡើង" ខណៈឪពុកម្ដាយជាច្រើនមិនបានចាក់វ៉ាក់សាំងប្រឆាំងជំងឺនេះឱ្យកូនៗរបស់ពួកគេ។

ក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃពុធ លោក Robert F. Kennedy Jr ដែលជាអ្នករិះគន់វ៉ាក់សាំង និងជារដ្ឋមន្រ្តីសុខាភិបាលថ្មីបាននិយាយថា មនុស្សពីរនាក់បានស្លាប់នៅរដ្ឋតិចសាស់ ប៉ុន្តែអាជ្ញាធរសុខាភិបាលនៅរដ្ឋតិចសាស់ និង ញូវ ម៉ិកស៊ិកូ (New Mexico) បានបញ្ជាក់ពីការស្លាប់តែម្នាក់ប៉ុណ្ណោះគឺនៅរដ្ឋតិចសាស់។

ប្រធានផ្នែកវេជ្ជសាស្ត្រនៅមន្ទីរពេទ្យ Lubbock បាននិយាយថា អ្នកជំងឺបង្ហាញរោគសញ្ញាដូចជា គ្រុនក្តៅខ្លាំង ភ្នែកឡើងក្រហម តឹងច្រមុះ ក្អក និងកន្ទួលដែលចាប់ផ្តើមកើតឡើងនៅលើមុខ។

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ បានឱ្យដឹងថា អត្រាមរណភាពរបស់អាមេរិកដោយសារកញ្ជ្រឹល ដែលសាយភាយតាមខ្យល់មកពីដំណក់ទឹកផ្លូវដង្ហើមចេញពីការក្អក ឬកណ្តាស់ គឺមានចំនួនអ្នកស្លាប់ពី ១ ទៅ ៣ នាក់ក្នុងចំណោមករណីដែលរាយការណ៍ចំនួន ១.០០០នាក់ ហើយការស្លាប់ចុងក្រោយរបស់អាមេរិក ដោយសារជំងឺនេះគឺនៅឆ្នាំ២០១៥៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        39
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        108
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        98

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm