“អ៊ិស្លាម និង ពុទ្ធសាសនា” គឺ​​ជាជម្រើសប្រធានបទ​ដ៏ស័ក្តិសមបំផុត សម្រាប់​ការរៀបចំកម្មវិធី នៅក្នុងប្រទេសកម្ពុជា ​ដែលតែងតែ​លើកស្ទួយ​កិច្ចសន្ទនាអន្តរសាសនា និង សន្តិសហវិជ្ជមាន​រវាង​ជំនឿសាសនា

2025/02/27 06:33:34 pm        101

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី​បើកកិច្ចប្រជុំកំពូលអ៊ិស្លាម ក្រោមប្រធានបទ “អ៊ិស្លាម និងពុទ្ធសាសនា” នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ថា “អ៊ិស្លាម និង ពុទ្ធសាសនា” ដែល​​ជាជម្រើសប្រធានបទ​ដ៏ស័ក្តិសម​បំផុតសម្រាប់​ការរៀបចំកម្មវិធី នៅក្នុងប្រទេសកម្ពុជា ​ដែលតែងតែ​លើកស្ទួយ​កិច្ចសន្ទនាអន្តរ​សាសនា និង សន្តិសហវិជ្ជមាន​រវាង​ជំនឿសាសនា, សមាជិករបស់អង្គការសម្ព័ន្ធពិភពអ៊ិស្លាម, បណ្តា​រដ្ឋសមាជិកទាំង ៥៧ នៃអង្គការសហប្រតិបត្តិការអ៊ិស្លាម(OIC) និង ប្រទេស​នានា លើសាកលលោក សុទ្ធតែ​បានទទួលស្គាល់​ថា​ កម្ពុជា គឺ​ជាប្រទេសគំរូមួយ ក្នុងការបញ្ចប់​សង្គ្រាមរ៉ាំរ៉ៃទាំងស្រុង និង ទទួលបានសុខសន្តិភាពពេញលេញ និងបានលើកកម្ពស់សិទ្ធិសេរីភាព​ជំនឿសាសនារបស់ប្រជាពលរដ្ឋទូទៅ, បូករួម​ទាំង​បងប្អូនសាសនិកអ៊ិស្លាម។

ជាមួយគ្នានេះ, សម្តេចបវធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្តថា ក្រោយ ថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩, ទើបសេរីភាពនៃជំនឿសាសនានៅកម្ពុជា ត្រូវបានស្ដារ និងសង្គ្រោះឡើងវិញ ។ ក្រោមការ​ដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន, សហគមន៍ខ្មែរ​អ៊ិស្លាម​មានការរីកចម្រើន និងមាន​សេរីភាពជំនឿសាសនាយ៉ាងពេញលេញ, ជាពិសេសរាជរដ្ឋាភិបាលបាន​រៀបចំឱ្យមាន​ស្ថាប័នកំពូលអ៊ិស្លាម​ឡើងវិញ គឺគណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ិស្លាមកម្ពុជា និងបានផ្តល់តួនាទីដល់ថ្នាក់ដឹកនាំ​សហគមន៍​ខ្មែ​រអ៊ិស្លាមជាច្រើនរូប នៅក្នុងស្ថាប័នកំពូល​របស់​ជាតិ និងនៅថ្នាក់ក្រោមជាតិ ។

សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ​លទ្ធិជ្រុលនិយម​ គឺជា​សត្រូវ​នៃភាព​សុខដុមរមនា និង សន្តិសហវិជ្ជមាន នៅក្នុងសង្គមជាតិ ។ ជាក់ស្តែង, គ្មាន​សង្គម​ណាមួយ​ ដែល​មាន​ភាព​បរិសុទ្ធ​ឥតខ្ចោះនៃជាតិសាសន៍ និង សាសនា នោះទេ ហើយ​សង្គម​ដែល​ទាមទារ​ភាព​បរិសុទ្ធបែបនេះ គឺតែងតែ​នាំមកនូវសោកនាដកម្ម​, ការធ្វើទុក្ខបុកម្នេញ, ការសងសឹក​គ្មាន​ទីបញ្ចប់ ហើយ​ដែលអាក្រក់បំផុតនោះ គឺការរុញច្រានទៅរក​សកម្មភាពបោសសម្អាតជាតិសាសន៍។ តាម​ពិត, ពិភពលោកយើង​ពិតជាមាន​មេរៀន​ច្រើនរាប់​មិន​អស់​ ពីសោកនាដកម្ម​ ដែល​មាន​ឫសគល់​ចេញពី​លទ្ធិជ្រុលនិយម បូករួមទាំងអ្វីដែល​កម្ពុជា បានឆ្លងកាត់​ ក្នុងរបបប្រល័យពូជសាសន៍ ​ប៉ុល ពត។ ជាក់ស្តែង, ក្រុមប្រឆាំងជ្រុលនិយម​ ព្រោះតែមហិច្ឆតា​នយោបាយ​របស់ខ្លួន​ បាន​បរិហារ​ដោយ​បំពាន​លើ​តថភាពប្រវត្តិសាស្ត្រ និង គុណតម្លៃមិន​អាច​កាត់ថ្លៃបាននៃ ថ្ងៃរំដោះ ៧ មករា ១៩៧៩ ដែល​ជាថ្ងៃកំណើតទី ២ របស់ប្រជាជនកម្ពុជាទូទាំងប្រទេស បូករួមទាំងបងប្អូន​ខ្មែរ​អ៊ិស្លាម​ផងដែរ ។

សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបន្ថែមថា ការជំរុញ​សុខដុមនីយកម្មជាតិ​សាសន៍ និង សាសនា ត្រូវមាន​ការចូលរួម​ពីប្រជាជន​គ្រប់ស្រទាប់​ទាំងអស់ មិនមែនរាជរដ្ឋាភិបាល អាចធ្វើឡើងតែម្នាក់ឯងបានឡើយ។ ការរៀបចំរចនា​សម្ព័ន្ធគ្រប់គ្រងបានត្រឹមត្រូវ និង ការចូលរួម​សហការ ជំរុញកិច្ចសន្ទនាអន្តរសាសនា ដោយ​គ្មាន​រើស​អើង ដោយ​គ្មានលទ្ធិជ្រុលនិយម គឺជាកត្តា​គាំទ្រដ៏សំខាន់ សម្រាប់​ការអនុវត្ត​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ដែល​ធានា​ភាពសុខដុម​រមនា​ និងសន្តិសហវិជ្ជមានរបស់សង្គមដែល​មាន​ភាពចម្រុះ៕

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        3
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        216
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm